ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហង្ស ពុទ្ធា៖ យើង​ត្រូវ​នាំគ្នា​អនុវត្ត​នូវ​អ្វីដែល​បាន​សរសេរ​លើ​ក្រដាស
21, Apr 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហង្ស ពុទ្ធា សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ទទួលស្គាល់ថា កំណែទម្រង់​ការបោះឆ្នោត​មិនទាន់មាន​ភាពល្អ​ឥតខ្ចោះ​នៅឡើយ​ទេ ប៉ុន្តែ​វា​ចំណុច​វិជ្ជមាន​មួយ​ដែល​កើតចេញពី​ការព្រមព្រៀង​របស់​គណ​បក្ស​ជាប់ឆ្នោត​ទាំងពីរ។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ពិធី​ផ្ទេរតំណែង​សមាជិក គ.ជ.ប នៅមុន​បុណ្យចូលឆ្នាំថ្មី អតីត​នាយក​អង្គការ​សង្កេត​បោះឆ្នោត និចហ្វិក រូបនេះ រំពឹងថា ការងារ​របស់ គ.ជ.ប ថ្មី នឹង​នាំ​ឲ្យ​មាន​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​លោក​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ធ្វើការ​តាមដាន។



សមាសភាព គ.ជ.ប ថ្មី​ដឹកនាំ​ដោយ លោក សិទ្ធ ប៊ុន​ហុក ជា​ប្រធាន លោក គួ​យ ប៊ុន​រឿន ជា​អនុប្រធាន រីឯ​សមាជិក​មាន លោក មាន ស​ទិ លោក ឌុ​ច សុន លោក ឯម សូផាត លោក រ៉ុង ឈុន លោក ហ៊ីង ធី​ឫទ្ធិ លោកស្រី តែ ម៉ា​នី​រ៉ុង។ លោក ហង្ស ពុទ្ធា គឺជា​សមាជិក គ.ជ.ប ថ្មី ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី​ការព្រមព្រៀង​រវាង​បក្ស​ជាប់ឆ្នោត​ទាំងពីរ។

សូម​ស្តាប់​សំឡេង លោក ហង្ស ពុទ្ធា











© រក្សាសិទ្ធិដោយ thmeythmey.com