ពីនេះ ពីនោះ
អនុវត្តន៍៤ចំណុចនេះ ពិតជាអាចសម្រេចនូវក្តីស្រមៃរបស់អ្នកមែនឬ?
× មនុស្សភាគច្រើនតែងតែសម្រៃថា ចង់បាននេះ ចង់បាននោះ ចង់ធ្វើនេះ ចង់ធ្វើនោះ ឬចង់ក្លាយជាមនុស្សបែបនេះ ចង់ក្លាយជាមនុស្សបែបនោះជាដើម។ អ្នកខ្លះមានក្តីស្រមៃទាំងនេះខ្លាំងពេល រហូតធ្វើឲ្យកើតមានបញ្ហាផ្លូវចិត្តក៏មាន ព្រោះពួកគេបានត្រឹមតែស្រមៃ តែវាមិនមែនជាការពិត ដោយសារពួកគេមិនបានព្យាយាមធ្វើឲ្យក្លាយជាពិត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបែរជាបោះបង់ក្តីស្រមៃទាំងនោះចោលទៅវិញ។ តើគួរធ្វើដូចម្តេច ទើបក្តីស្រមៃរបស់អ្នកក្លាយជាការពិត?
១. មានក្តីស្រមៃ៖ អ្នកត្រូវមានក្តីស្រមៃ ឬគោលបំណងជាក់លាក់ថាខ្លួន ចង់ក្លាយជាមនុស្សបែបណា? ចង់បានអ្វី? ប៉ុន្តែ អ្វីដែលអ្នកប្រាថ្នាចង់បានទាំងនោះ អ្នកត្រូវតែគិតពីចំណេះដឹង សមត្ថភាព និងធនធានដែលខ្លួនមានផង ថាក្តីស្រមៃរបស់អ្នកអាចនឹងក្លាយជាការពិតដែរឬទេ?
២. រៀបចំសកម្មភាព៖ អ្នកត្រូវតែរៀបចំផែនការដាក់ជាសកម្មភាពដូចជា អ្វីខ្លះដែលអ្នកត្រូវធ្វើ? គួរធ្វើនៅពេលណា? ត្រូវធ្វើដោយរបៀបណា ទើបក្តីស្រមៃនោះក្លាយជាពិត?
៣. ជឿជាក់ខ្លួន៖ អ្នកត្រូវមានជំនឿលើសមត្ថភាពខ្លួនឯង ត្រូវគិតបែបវិជ្ជមាន និងផ្តល់ក្តីសង្ឃឹមឲ្យខ្លួនឯងជានិច្ចថា៖ ខ្ញុំប្រាកដជាអាចធ្វើឲ្យក្តីស្រមៃរបស់ខ្ញុំក្លាយជាពិត។
៤. ការព្យាយាម៖ អ្នកត្រូវតែអត់ធន់ តស៊ូ និងព្យាយាមអនុវត្តន៍តាមផែនការសកម្មភាពដែលអ្នកបានកំណត់ឲ្យអស់ពីសមត្ថភាពទៅតាមអ្វីដែលអ្នកអាចធ្វើបាន។
៥. អនុវត្តន៍សកម្មភាពប្រចាំថ្ងៃ៖ លើសពីនេះទៅទៀត អ្នកត្រូវគិតថា ការធ្វើកិច្ចការ ឬសកម្មភាពរាល់ថ្ងៃរបស់អ្នក ពិតជាទាក់ទិនឬអាចឆ្លើយតមនឹងក្តីស្រមៃរបស់អ្នកដែរឬទេ។ ប្រសិនជា មិនទាក់ទិនទេនោះ អ្នកត្រូវតែងាកមកធ្វើកិច្ចការទាំងឡាយណា ដែលអាចនាំឲ្យសម្រេចនូវក្តីស្រមៃរបស់អ្នកវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com