កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiaoចែករំលែក​ទុក្ខសោក​ជាមួយ​ពលរដ្ឋ​នេ​ប៉ាល់
27, Apr 2015 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
 

តាមរយៈ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiaoបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី​នៅក្នុង​ប្រទេស​នេ​ប៉ាល់​កាលពី​ព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ។



ឈរ​នៅក្បែរ​អ្នកស្រី Jinkeeដែលជា​ភរិយា Pacquiaoបាន​និយាយថា៖ «បេះដូង​របស់​យើង​នៅ​ជាមួយ​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​ការរញ្ជួយ​ដី​នៅក្នុង​ប្រទេស​នេ​ប៉ាល់»។

Pacquiaoដែល​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​អាមេរិក  Floyd Mayweatherនា​ថ្ងៃទី៣ ខែឧសភា នៅ​សហរដ្ឋអាមេរិក បាន​លើកទឹកចិត្ត​ពលរដ្ឋ​នេ​ប៉ាល់​ទាំងអស់​ឲ្យ​មាន​ភាពរឹងមាំ និង​ក្លាហាន។ «អ្នក​មិន​នៅ​ឯកោ​ឡើយ នេ​ប៉ាល់។ គ្រួសារ​ខ្ញុំ និង​ខ្ញុំ បួងសួង​ដល់​អ្នក​ឲ្យ​មាន​សុវត្ថិភាព និង​គេច​ផុតពី​គ្រោះ។ សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នក​ទាំងអស់​គ្នា»។ នេះ​ការ​ជូនពរ​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន៕



© រក្សាសិទ្ធិដោយ thmeythmey.com