ជាតិ
FBI គ្រោង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ ACU ដើម្បី​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា
01, May 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ
 
ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក (FBI) គ្រោង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ការលាង​សម្អាត​លុយកខ្វក់​នៅ​កម្ពុជា ។ជំនួប​ពិភាក្សា​រវាង​លោក​John Sapinosoអនុព័ន្ធ​ច្បាប់​នៃ FBI ប្រចាំ​នៅ​ប្រទេស​កម្ពុជា ជាមួយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី៣០ខែមេសា​ឆ្នាំ២០១៥ នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។


យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKPលោក ឱម យ៉ិនទៀង មានប្រសាសន៍ថា FBI បានបង្ហាញ​នូវ​ជំហរ​ចង់​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ក​ម្ពុ​ជា (ACU) ក្នុងការ​ស៊ើបអង្កេត​អំពើពុករលួយ និង​ការលាង​លុយកខ្វក់​ក្នុងប្រទេស​កម្ពុជា​ដែល ហូរ​មកពី​បរទេស​ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់ ។
ជាមួយគ្នា​នោះ​លោក John Sapinosoអនុព័ន្ធ​ច្បាប់​នៃ FBI ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានបង្ហាញ​នូវ​ជំហរ​របស់ខ្លួន​ដោយ​ភាពជឿជាក់ និង​កក់ក្តៅ​ព្រមទាំង និង​បាន​សន្យា​បំពេញ​កិច្ចសហប្រតិបត្តិការ​ជាមួយ ACU កម្ពុជា​ផ្ដោតលើ​ចំណុចសំខាន់ៗមួយចំនួន ដើម្បី​ប្រយុទ្ធប្រឆាំង​លើ​ហិរញ្ញប្បទាន​ភេ​វក​ម្ម និង​ការសម្អាត​ប្រាក់​កខ្វក់ និង​អំពើពុករលួយ​នៅ​កម្ពុជា​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព។

កន្លងមក​FBI ធ្លាប់បាន​ជួយ​បណ្តុះបណ្តាល​ជាច្រើនលើក​លើ​ការងារ​ស៊ើបអង្កេត ការលាង​សម្អាត​ប្រាក់ កម្រិត​មូលដ្ឋាន និង​កម្រិត​មធ្យម​ដល់​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា និង​បាន​សហការ​រៀបចំ​អញ្ជើញ​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ពី​សហរដ្ឋអាមេរិក​មក​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទពិសោធន៍​នៅ ACU ។ មន្ត្រី ACU ក៏បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅក្រៅ​ប្រទេស​ផ្នែក​ស៊ើបអង្កេត​បទ​ក្លែងបន្លំ និង​អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ ការសម្អាត ប្រាក់ សុច្ចរិត​ភាព​សាធារណៈ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com