កីឡាអន្តរជាតិ
អន្តរជាតិ
ភរិយា​របស់​ខ្សែការពារ​អង់គ្លេស Rio Ferdinand ស្លាប់​ដោយសារ​ជំងឺមហារីក
02, May 2015 , 5:15 pm        
រូបភាព
Ferdinand និងភរិយា កាលពីឆ្នាំ​២០១៣។ រូបថត The Guardian
Ferdinand និងភរិយា កាលពីឆ្នាំ​២០១៣។ រូបថត The Guardian
ដោយ: ថ្មីៗ
ភរិយា​របស់ Rio Ferdinand ខ្សែការពារ QPR បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​កាលពី​យប់​ថ្ងៃ​សុក្រ ទី១ ខែឧសភា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC ដែល​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់ Ferdinand។



អ្នកស្រី Rebecca Ellison បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ Royal Marsden Hospital ក្នុង​ទីក្រុង​ឡុង​ដ៍។ Ellison បាន​រៀបការ​ជាមួយ​អតីត​ខ្សែការពារ​ក្លិប Manchester United និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ឆ្នាំ២០០៩ ។

នាង​បាន​ចាកចោល​កូន​បីនាក់​ដែលជា​ចំណង​ស្នេហ៍​ជាមួយ Ferdinand៕




© រក្សាសិទ្ធិដោយ thmeythmey.com