កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកកាសែត CNNនិង​ESPN ត្រូវ​ហាម​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ក្នុងជំនួប​រវាង Floyd និង Pacquiao
04, May 2015 , 9:25 am        
រូបភាព
ដោយ:

អ្នកយកព័ត៌មាន​កីឡា​ជា​ស្ត្រី​ពីរ​នាក់​របស់​ស្ថាប័ន​ព័ត៌មានធំៗចំនួន​ពី​គឺ CNNនិង​ESPN បាន​និយាយថា ក្រុមគាំទ្រ​កីឡាករ Floyd Mayweatherបាន​ព្យាយាម​រារាំង​ពួកគេ​ពី​ការចូល​យក​ព័ត៌មាន​ក្នុងការ​ប្រកួត​ជាមួយ កីឡាករ​Manny Pacquiaoនៅ Las Vegas កាលពី​ថ្ងៃអាទិត្យ។



បើតាម​កាសែត the guardian អ្នកនាង​Rachel Nichols អ្នកយកព័ត៌មាន​កីឡា​របស់​ទូរទស្សន៍ CNN និង អ្នកនាង Michelle Beadle របស់​ទូរទស្សន៍ ESPN បានឱ្យដឹងថា​ក្រុម​ខាង​កីឡាករ​Mayweatherបាន​បិទ​លេខ​កូដ​កាត​ព័ត៌មាន​របស់​ពួកគេ និង​មិន​អនុញ្ញាតឱ្យ​ពួកគេ​ចូលទៅ​ក្បែរ​ឆាក​សម្រាប់​ការប្រកួត​នោះទេ។ អ្នកកាសែត​ស្រី​របស់ CNN បាន​និយាយថា ក្រុមការងារ​របស់​កីឡាករ Mayweatherបាន​ប្រាប់​ផលិតករ​នាង​ថា ទីធ្លា​នៅក្បែរ​សង្វៀន​ត្រូវគេ​បិទ​ហើយ។

"ខ្ញុំ​រួម​ជាមួយនឹង [Nichols] ត្រូវបាន​ហាមឃាត់​ពីស​ង្វៀន MGM Grand Arena សម្រាប់​ការប្រយុទ្ធ​នៅ​យប់​នេះ​ដោយ​ជំរុំ Mayweatherបាន» Beadle បាន tweet ។

សហគ្រាស​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​តំណាងឱ្យ កីឡាករ Mayweatherបាន​បដិសេធថា​គ្មាន​ការហាមឃាត់​អ្នកយកព័ត៌មាន​ទាំងពីរ​នាក់​នោះទេ។ ទោះជា​យ៉ាងណា​ម្ចាស់​ក្រុម​នេះ បាន​បញ្ជាក់ថា កាត​សម្គាល់​ខ្លួន​របស់​អ្នក​ទាំងពីរ​នាក់​បានធ្វើ​រួចទៅហើយ ប៉ុន្តែ​សម្រាប់ នាង Beadleគឺ​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​អ្នកសារព័ត៌មាន​នោះទេ។

ក្រោយមក​អ្នកនាង Beadle បាន​បញ្ជាក់ថា HBO បាន​ពិចារណា​ពី​ទទួលស្គាល់​ឈ្មោះ​របស់​នាង​ឡើងវិញ​កាលពី​យប់​ថ្ងៃ​សុក្រ​ប៉ុន្តែ​នាង​បាន​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​បានដឹងថា​កាត​សម្គាល់​ខ្លួន​របស់​នាង ត្រូវបាន​គេ​ដកចេញ។សម្រាប់​នាង Beadle ការរារាំង​ក្នុង​ការចូល​យក​ព័ត៌មាន​នេះ គឺជា​ចេតនា​របស់​កីឡាករ Mayweatherដែល​ព្យាយាម​ហាមឃាត់​មិនឱ្យ​ក្រុម​អ្នកយកព័ត៌មាន ដែល​អាច​គូសបញ្ជាក់​ពី​ការចោទប្រកាន់​នានា ប្រឆាំងនឹង​ខ្លួន​នោះទេ។

សូមបញ្ជាក់ថា កីឡាករ Manny Pacquiao បាន​ប្រកួត​ចាញ់​កីឡាករ Floyd Mayweatherដោយ​ពិន្ទុ នៅក្នុង​ការប្រកួត​ប្រចាំ​សតវត្ស​មួយ នៅ​សង្វៀន MGM Las Vegasកាលពី​ថ្ងៃអាទិត្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com