ជាតិ
ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ចិន​ម្នាក់ទៀត​នឹងត្រូវ​បញ្ជូនមក​ដល់ក​ម្ពុ​ជា​វិញ​នៅ​យប់​នេះ
04, May 2015 , 5:18 pm        
រូបភាព
 
ស្ត្រី​ខ្មែរ​ម្នាក់​ដែល បាន​ចាញ់បោក​មេខ្ស​ល់​នាំយក​រៀបការ​ជាមួយ​ជនជាតិ​ចិន នឹង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ម៉ោង១១:៣០នាទី​យប់​ថ្ងៃ​ចន្ទ ទី៤ ខែឧសភា​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។


បើតាម​ប្រភពពី​លោក គុយ កួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ​នារី​ខ្មែរ ដែល​បាន​ចាញ់បោក​មេខ្ស​ល់​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ជាំ​ង​ស៊ី នៅ​ប្រទេស​ចិន។

នារី​រងគ្រោះ​រូបនេះ ឈ្មោះ ភៀន រី មាន​ស្រុកកំណើត​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល៕



© រក្សាសិទ្ធិដោយ thmeythmey.com