កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao អាច​ប្រឈម​ការពិន័យ​ដោយសារ​ការ​លាក់បាំង​ក​រ​ណី​របួស​ស្មា​មុនពេល​ប្រកួត
05, May 2015 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
Manny Pacquiao អាច​ប្រឈម​នឹង​ការពិន័យ​ពី​សំណាក់​ក្រុមប្រឹក្សា​អត្ថ​ពលកម្ម Nevada ពីបទ​លាក់បាំង​ករណី​របួស​ស្មា មុនពេល​ប្រកួត​ជាមួយ Floyd Mayweather នៅ​ទីក្រុង​ឡាស​វេ​ហ្កា​ស កាលពី​ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០១៥ ។ ក្រោយ​បរាជ័យ​ដោយ​ពិន្ទុ នា​ជំនួប​ជាមួយ Floyd ក្នុង​ព្រឹត្តិការណ៍ The Fight of the Century  កីឡាករ​ប្រដាល់​ហ្វីលីពីន បាន​រៀបរាប់ថា បញ្ហា​របួស​ស្មា​នាពេល​ហ្វឹកហាត់​កន្លងមក ជា​មូល​ហេតុដែល​នាំ​ឲ្យ​គេ​វាយ​មិនបាន​ដល់​កម្រិត​កំពូល។



បើ​យោងតាម​កាសែត The New York Times លោក Francisco Aguilar ប្រធាន​ក្រុមប្រឹក្សា Nevada បាន​លើកឡើងថា ស្ថាប័ន​របស់លោក​នឹង​ពិនិត្យ​លើ​មូលហេតុ​ដែល Pacquiao មិនបាន​រាយការណ៍​ពី​ស្ថានភាព​របួស​របស់ខ្លួន​នៅ​មុនពេល​ប្រកួត។

ប្រសិនបើ ក្រុមប្រឹក្សា​រកឃើញថា Pacquiao ពិត​ជាមាន​កំហុស​ឆ្គាំឆ្គង​មែន​នោះ ស្តេច​ប្រដាល់​ហ្វីលីពីន​អាច​ប្រឈមមុខ​នឹង​ការព្យួរ ឬ​ពិន័យ​ជា​សាច់ប្រាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com