កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ត្រូវ​អតីត​មិត្តស្រី​ប្តឹង​ទាម​ទារជំងឺចិត្ត២០លាន​ដុល្លារ​អាមេរិក
06, May 2015 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
ស្របពេល​ព័ត៌មាន​ផ្សព្វផ្សាយ​ថា Manny Pacquiao រង​ការប្តឹង​ពី​សំណាក់​ប្រិយមិត្ត​អាមេរិក២នាក់​ពីបទ​លាក់បាំង​បញ្ហា​របួស​ស្មា​មុនពេល​ប្រកួត ម្ចាស់​ខ្សែក្រវាត់ Floyd Mayweather ក៏​ក្លាយជា​ចុងចោទ​នៃ​ពាក្យបណ្តឹង​​មួយ​ផងដែរ​ពី​សំណាក់​អតីត​មិត្តស្រី​របស់ខ្លួន គឺ​នាង Josie Harris។



ទូរទស្សន៍ CNN បាន​ផ្សាយ​ឲ្យ​ដឹងថា នាង Josie Harris ដែល​មានកូន​បីនាក់​ជាមួយ Floyd Mayweatherកាលពី​ថ្ងៃ​អង្គារ បានដាក់​ពាក្យបណ្តឹង​ប្រឆាំង Floyd ពីបទ​បរិហារកេរ្តិ៍។ នាង​បាន​បញ្ជាក់ថា កីឡាករ​វាយ​មិនដែល​ចាញ់ បាន​និយាយ​កុហក​ក្នុង​បទ​សម្ភាស​មួយ ដែលថា​នាង​ស្ថិតក្នុង​សភាព​ញៀន​ថ្នាំ នា​អំឡុង​នៃ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មួយ​កាលពី​ឆ្នាំ២០១០ ។

Josie Harris បានទាមទារ​ជំងឺ​ចិត្ត​ចំនួន២០លាន​ដុល្លារ​អាមេរិក ក្រោយ​នាង​បានឃើញ​បទ​សម្ភាស​មួយ​រវាង Floyd និង​អ្នកយកព័ត៌មាន Yahoo កាលពី​ខែ​មុន ដែល​ចោទថា នាង​ស្ថិតក្នុង​សភាព​ញៀន​ថ្នាំ។

កាលពី​ខែកញ្ញា ឆ្នាំ២០១០ Floyd ត្រូវបាន​ចាប់ខ្លួន​ពីបទ​វាយ​លើ Harris នៅផ្ទះ​របស់​ក្នុង​ក្រុង Las Vegas ខណៈ​នាង​រស់នៅ​ជាមួយ​កូនប្រុស២នាក់ និង​កូនស្រី១នាក់។ រឿងក្តី​ពេលនោះ Floyd ត្រូវបាន​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​បី​ខែ៕



© រក្សាសិទ្ធិដោយ thmeythmey.com