ជាតិ
មនុស្ស១២នាក់​ស្លាប់ និង​របួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៧ឧសភា​នេះ
07, May 2015 , 5:36 pm        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន៣នាក់ បាន​ស្លាប់  និង​ចំនួន៩នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី៧ ខែឧសភា​នេះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ។



របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១២គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​ធុន​តូច២គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន២គ្រឿង។

ប្រភព​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ទាំងនោះ មកពី​បើកបរ​ហួស​ល្បឿន​ចំនួន៦លើក ប្រជែង គ្រោះថ្នាក់១លើក មិន​ប្រកាន់​ស្តាំ១លើក មិន​គោរព​សិទ្ធ១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៨នាក់។



© រក្សាសិទ្ធិដោយ thmeythmey.com