ជាតិ
រដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្រដាសប្រាក់១០០០០រៀល​ថ្មី
07, May 2015 , 5:56 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នេះ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ស្តីពី​ការចេញផ្សាយ​ធនប័ត្រ​ប្រភេទ១០០០០រៀល​គំរូ​ថ្មី។



យោងតាម​សេចក្តីសម្រេច​នៃ​អនុក្រឹត្យ ប្រមុខ​រដ្ឋាភិបាល​អនុ​ញ្ញាត​ឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង​ប្រើប្រាស់​ក្រដាស់ប្រាក់​ថ្មី​នេះ ទន្ទឹមនឹង​បណ្តា​ប្រភេទ​ក្រដាស់ប្រាក់​ដែល​ត្រូវបាន​ចេញផ្សាយ​រួចហើយ។ ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ភារកិច្ច​ចេញ​សេចក្តីប្រកាស​ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​ប្រភេទ១០០០០រៀល​ថ្មី​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com