អន្តរជាតិ
ធ្លាក់​ឧទ្ធម្ភាគចក្រសម្លាប់មន្ត្រីទូត​​២នាក់​​នៅ​ប៉ាគីស្ថាន
08, May 2015 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
ឧទ្ធម្ភាគចក្រយោធា​មួយគ្រឿងដឹក​មន្ត្រី​ការទូត​បរទេស​ជា​ច្រើននាក់​ បានធ្លាក់នៅតំបន់​ភ្នំក្នុង​ប្រទេស​ប៉ាគីស្ថាននៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។ មន្ត្រី​ការ​ទូត​​២​នាក់ ត្រូវបាន​គេ​រាយការណ៍​ថាបាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះនេះ។ នេះ​បើយោង​តាម​​សារ​ព័ត៌មាន​  Al Jazeera ។  ​ ​ 


មន្ត្រី​យោធា​ប៉ាគីស្ថាន​បាន​អោយ​ដឹង​ក្រោយ​យន្តហោះ​ធ្លាក់ថា​ ឧទ្ធម្ភាគចក្រ​ដែលធ្លាក់​នេះដឹកមន្ត្រីការទូតបរទេសនិងភរិយាសរុប១១នាក់ ហើយ៦នាក់​ផ្សេងទៀត​ជាជន​ជាតិ​ប៉ាគីស្ថាន។ ឧទ្ធម្ភាគចក្រនេះ​ធ្លាក់នៅតំបន់​ភ្នំ Gilgit-Baltistan ហើយបាន​សម្លាប់​អ្នក​ដំណើរ​៦នាក់ផង​។ ​ក្នុង​ចំណោម​អ្នក​ដែលស្លាប់​មាន​ដូចជា​ឯកអគ្គរដ្ឋទូតហ្វីលីពីន និងឯកអគ្គរាជទូតណរវែស ប្រចាំនៅប៉ាគីស្ថាន និងភរិយាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផង។ ចំណែក​ប្រមុខទូតហូឡង់ និង ប៉ូឡូញ បានរងរបួសធ្ងន់ធ្ងរផងដែរ ។ 

យន្តហោះ​ដែលធ្លាក់នោះមានម៉ាក MI-17 ហើយ​ត្រូវ​បានគេ​ប្រើប្រាស់​ដើម្បី​ដឹក​មន្ត្រីទូត​ទាំង​នោះ​ ដើម្បី​ទស្សនា​ទីតាំង​មួយចំនួន​ក្នុងតំបន់។ បើតាម​អ្នក​នៅ​កន្លែង​កើត​ហេតុ​ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅ​ក្បែរ​ជ្រលងភ្នំ Naltar ដែល​មាន​ចម្ងាយ​ប្រហែល​៣០០ គីឡូម៉ែត្រ ភាគខាងជើង​រដ្ឋ​ធានី ឥស្លាមបាត។ 

© រក្សាសិទ្ធិដោយ thmeythmey.com