អន្តរជាតិ
នយោបាយអន្តរជាតិ
ស្ងាត់ៗ ចិនវាតទីបាន៨១០ហិកតានៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង
×
ជម្លោះសមុទ្រចិនខាងត្បូង ជាប់ជាជម្លោះដែលពាក់ពន្ធ័រវាងប្រទេសសមាជិកអាស៊ាន និង ចិន រួមទាំងតៃវ៉ាន់ផង។ ជម្លោះនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនមានដំណោះស្រាយណាមួយ ត្រូវបានបង្កើតឡើងឡើយ។ ខណៈពេលដែល មិនមានយន្តការការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ហើយភាពតានតឹងបន្តកើនឡើង គេឃើញ ចិនជាភាគីតែមួយគត់ ដែលព្យាយាមពង្រីកដែនសមុទ្ររបស់ខ្លួនប្រមាណ ៨១០ ហិចតាបន្ថែមជាលក្ខណៈឯកតោភាគី។
យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំ២០១៤កន្លងមក ចិន ពង្រីកដែនអធិបតេយ្យរបស់ខ្លួន នៅក្នុងតំបន់ដែនជម្លោះរហូតដល់ ៨១០ហិចតា ស្ថិតនៅក្បែរបណ្តុំកោះស្ព្រាតលី ដែលជាតំបន់ត្រួតស៊ីគ្នាជាមួយនឹង ហ្វីលីពីន។ នៅក្នុងរបាយការណ៍នោះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ ពីគោលបំណងនៃការពង្រីក ដែនសមុទ្រឡើយ ដ្បិតដំណោះស្រាយមិនទាន់ត្រូវបានបញ្ចប់នោះទេ។ ក៏ប៉ុន្តែ គេអាចទស្សន៍ទាយថាបានថា ការពង្រីកនេះ គឺ ដើម្បីអភិវឌ្ឍ និង ពង្រឹកវិស័យការពារជាតិរបស់ខ្លួននៅក្នុងដែនសមុទ្រជម្លោះឲ្យកាន់តែមានភាពរឹងមាំ។
ជុំវិញនៃការពង្រីកដែនសមុទ្រនេះ ត្រូវបានសមាជិកអាស៊ានរួមមាន វៀតណាម និងហ្វីលីពីន ដែលជាភាគីជម្លោះថ្កោលទោសយ៉ាងខ្លាំង ហើយបានចាត់ទុកសកម្មភាពនេះ គឺជាការបំពានច្បាប់អន្តរជាតិផងដែរ ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ និង បានអះអាងថាការអនុវត្តន៍របស់ខ្លួនស្របទៅតាមច្បាប់ និងស្ថិតនៅក្នុងអធិបតេយ្យរបស់ខ្លួនប៉ុណ្ណោះ។
ងាកមកចាប់អារម្មណ៍លើបញ្ហាដែលបានកើតនៅក្នុងតំបន់ជម្លោះ គេសង្កេតឃើញថា មានបញ្ហាជាច្រើន បានកើត ឡើងដោយសារតែការអវត្តមាននៃដំណោះស្រាយ រួមមានការចាប់ទូកនេសាទរបស់ពលរដ្ឋនៅក្នុងតំបន់ជម្លោះ ការប៉ះទង្គិចគ្នារវាងទាហានល្បាត និង ទូកនេសាទ និងថ្មីៗនេះ គឺការប្រឈមមុខគ្នារវាងទាហានល្បាត និង ទាហានល្បាតផងដែរ។
គួររម្លឹកផងដែរថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះរវាងប្រទេសប្រាំរួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង ចិន។ ហើយនៅក្នុងឳកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើ២៦ រដ្ឋាភិបាលហ្វីលីពីន និង វៀតមណាម ក៏បានលើកឡើងពីបញ្ហាជម្លោះចិន ដើម្បីឲ្យរដ្ឋាភិបាលអាស៊ាន ចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោស សកម្មភាពបំពានរបស់ចិននៅតំបន់ជម្លោះ ផងដែរ។ ក៏ប៉ុន្តែ មិនមានមតិឯកច្ឆ័ន គាំទ្រនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com