កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទី Robert Green នៃ​ក្លិប QPR ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​ជា​លើក​ទី៤
11, May 2015 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ

ក្លិប Queen Park Rangers បាន​ធ្លាក់​ចេញទៅ​កាន់​ក្របខណ្ឌ Championship បន្ទាប់ពី​បរាជ័យ ៦-០ ក្នុងជំនួប​លើទឹក​ដី Etihad Stadium របស់​ក្រុម Manchester City កាលពី​ថ្ងៃអាទិត្យ។ វា​ក៏​សំណាងអាក្រក់​លើក​ទី៤ផងដែរ របស់​អ្នកចាំទី​អង់គ្លេស Robert Green ដែល​ត្រូវ​វិល​ទៅលេង​ក្របខណ្ឌ​លំដាប់​ទី​ពីរ។



កាលពី​ឆ្នាំ២០១៣ អ្នកចាំទី Robert Green ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុម QPR ផងដែរ ដែល​បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ English Premier League។ បទពិសោធន៍​ជូរចត់​ពីរលើក​ផ្សេងទៀត​របស់​អ្នកចាំទី​វ័យ៣៥ឆ្នាំ រូបនេះ គឺ​ក្នុង​ឆ្នាំ២០០៥ជាមួយ Norwich City និង​ក្នុង​ឆ្នាំ២០១១ ជាមួយ West Ham United។

Green ក៏​ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចំនួន១២លើក​ផងដែរ ប៉ុន្តែ​គេ​បាន​អវត្តមាន​ចាប់តាំងពី​ក្រោយ​ជំនួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស​កាលពី​ឆ្នាំ២០១២ ។

យោងតាម Daily Mail កីឡាករ Robert Green អាចមាន​វាសនា​រក្សាខ្លួន​នៅ​ក្របខណ្ឌ​កំពួ​ល ខណៈ​រូបគេ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​ក្លិប​ជើងឯក Chelsea ស្របពេល​ព័ត៌មាន​មួយចំនួន​និយាយ​ពី​ការចាកចេញ​របស់ PetrCechពី Stamford Bridge៕




© រក្សាសិទ្ធិដោយ thmeythmey.com