ជាតិ
រថយន្ត​ដឹកទំនិញ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ១
12, May 2015 , 11:33 am        
រូបភាព
សាលា​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដំណើរការ ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ១ ប្រវែង៤គីឡូម៉ែត្រ ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស រហូតដល់​ភូមិ​ក្តី​តា​កុយ ។ ក្នុង​រយៈពេល​នៃ​ការសាងសង់​នេះ រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ នឹងមិន​ត្រូវបាន​អនុញាត​ឲ្យ​ធ្វើចរាចរ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​នេះឡើយ។



យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ត្រូវ​ធ្វើការ​ពង្វាង​ទិស​ចរាចរណ៍ ទៅតាម​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី២ ដោយ​ឆ្លងកាត់​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១ ត្រង់ចំណុច​ផ្លូវ​ប្រសព្វ​បំបែក​ទៅ​រោងចក្រ​ស្រា​បៀរ​Tiger ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង និង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។

បើតាម​សេចក្តីជូនដំណឹង​ដដែល ការ​ពង្វាង​ទិសដៅ​របស់​រថយន្ត​ដឹកទំនិញ  គឺ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​ដើម្បី ឲ្យ​ដំណើរការ​នៃ​ការស្ថាបនា​កំណាត់​ផ្លូវជាតិ១ បញ្ចប់​ទៅតាម​ពេល​កំណត់ ។ តាម​គម្រោង រយៈពេល​នៃ​ការស្ថាបនា​កំណាត់​ផ្លូវជាតិ១នេះ មាន​រយៈពេល១៤ខែ៕




© រក្សាសិទ្ធិដោយ thmeythmey.com