សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន​ទម្លាក់​ចិន​ពី​តំណែង​ម្ចាស់បំណុល​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក
13, May 2015 , 9:19 am        
រូបភាព
ដោយ:

គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០១៥ ប្រទេស​ជប៉ុន​បាន​កាន់កាប់​ប័ណ្ណបំណុល​រតន​គារ​អាមេរិក ចំនួន ១២២៤,៤ ពាន់​លាន​ដុល្លារ ដោយបាន​ទម្លាក់​ប្រទេស​ចិន​ពី​តំណែង​ម្ចាស់បំណុល​ធំ​បំផុត របស់​អាមេរិក ដែល​បច្ចុប្បន្ន​បាន​កាន់កាប់​ប័ណ្ណ​រតនាគារ​អាមេរិក ១២២៣,៧ ពាន់​លាន​ដុល្លារ​នោះ។ នេះ​បើ​យោងតាម​ក្រសួង​រតនាគា​រ​អាមេរិក ដែល​បានចេញ​ផ្សាយ​ទិន្នន័យ​បំណុល​របស់ខ្លួន​គិត​ត្រឹម​ខែកុម្ភៈ។



បើតាម​ក្រសួង​រតនាគា​រ​អាមេរិក កម្រិត​បំណុល​ដែល​កាន់កាប់​ដោយ​បរទេស​សរុប បាន​ធ្លាក់​ចុះមក​នៅត្រឹម៦១៦២,៨ ពាន់​លាន​ដុល្លារ​នៅត្រឹម​ខែកុម្ភៈ​បើ​ធៀប​ទៅនឹង៦២១៩,៤ ពាន់​ពាន់​លាន​ដុល្លារ កាលពី​ខែមករា ឆ្នាំ២០១៥ ។

ក្រៅពី​ប្រទេស​ជប៉ុន និង​ចិន សហរដ្ឋអាមេរិក ក៏មាន​ម្ចាស់បំណុលធំៗជាច្រើន​ទៀតផង​ដែរ ដូចជា​មជ្ឈមណ្ឌល​ធនា​គារ​Caribbean ប្រទេស​ប៊ែ​ល​ហ្សិ​ក បណ្ដា​ប្រទេស​អ្នក​នាំចេញ​ប្រេង ប្រទេស​ប្រេ​ស៊ី​ល ស្វ៊ី​ស ចក្រភព​អង់គ្លេស លុច​ហ្សំ​បួរ ហុងកុង តៃវ៉ាន់ អៀក​ឡង់ និង​សិង្ហ​បុរី​ជាដើម។

សូម​រំលឹកថា កាលពី​ឆ្នាំ ២០០៨ប្រទេស​ចិន​បាន​វ៉ា​ដាច់​ប្រទេស​ជប៉ុន ក្លាយជា​អ្នកកាន់កាប់​ប័ណ្ណបំណុល​របស់​រដ្ឋាភិបាល​អាមេរិក​ច្រើនជាងគេ ក្នុងខណៈ​ពេលដែល​រដ្ឋ​ការ​លោក អូ​បា​ម៉ា ត្រូវការ​ខ្ចីប្រាក់ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ជួយសង្គ្រោះ​ឱនភាព​ថវិកា​របស់ខ្លួន នៅក្នុង​ឆ្នាំ​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com