កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បរិច្ចាគ៧លាន​ផោន​ដើម្បី​ជួយ​កុមារ​ដែល​រងគ្រោះ​រញ្ជួយ​ដី​នៅ​នេ​ប៉ាល់
13, May 2015 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធ Cristiano Ronaldo មិន​ត្រឹមតែ​ជា​កីឡាករ​ឆ្នើម​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សប្បុរជន​ដ៏​មហិមា​មួយរូប​ផងដែរ។ ដើម្បី​ឆ្លើ​ប​តប​នឹង​តម្រូវការ​របស់​ជនរ​ង​គ្រោះ​ដោយសារ​រញ្ជួយ​ដី​នៅ​នេ​ប៉ាល់​កាលពី​ថ្ងៃទី២៥ ខែមេសា កីឡាករ​រូបនេះ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន៧លាន​ផោន (ជិត៨លាន​ដុល្លារ​អាមេរិក) តាមរយៈ​អង្គការ Save the Children។



ទស្សនា​វ​ដ្តី​បារាំង So Foot បាន​រាយការណ៍​ថា ចំនួន​ទឹកប្រាក់៧លាន​ផោន​នេះ គឺ Ronaldo យោងទៅតាម​លេខ​ដែល​គេ​ពាក់​សម្រាប់​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់។

នេះ​មិនមែនជា​រឿង​ថ្មី​នោះឡើយ​សម្រាប់​ខ្សែប្រយុទ្ធ Ronaldo ដោយ​រូបគេ​ធ្លាប់បាន​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជាច្រើនលើក​រួចមកហើយ ដូចជា ការជួយ​ដល់​កុមារ​រងគ្រោះ​នៅ​តំបន់​ហ្គា​សា និង​គ្រោះ​ស៊ូ​ណា​មី​នៅ​ឥណ្ឌូនេស៊ី ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com