ជាតិ
សង្គមជាតិ
អ្នក​លួ​ចម្លង​ឌី​ស​ក្លែងក្លាយ ត្រូវ​ជាប់​ព័ន្ធ​ធនាគារ​ពី១ឆ្នាំ​ដល់២ឆ្នាំ
16, May 2015 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចាប់ផ្តើម​ពង្រឹង​ច្បាប់​យ៉ាង​តឹងរឹង​ក្នុងការ​ដាក់ទោស​អ្នក​ដែល​លួច​ចម្លង​ឌី​ស​ក្លែងក្លាយ ដែល​អាច​ជាប់​ព័ន្ធ​ធនាគារ​ចាប់ពី១ឆ្នាំ​ដល់២ឆ្នាំ នៅ​ឆ្នាំ២០១៥នេះ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារពត៌មាន​កម្ពុជា​AKP ។



បើតាម AKP ដែល​បាន​ស្រង់​សម្តី​លោក គង់​ កាន់​តារា អនុរដ្ឋលេខាធិការ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុង​ឆ្នាំ២០១៥ នេះ​តាម​ការកត់សម្គាល់​លើ​ការ​ចរាចរ​ឌី​ស​អាសអាភាស​គឺមាន ការថយចុះ​ខ្លាំង​ខណៈ​ឌី​ស​លួច​ថតចម្លង​ក្លែងក្លាយ ដែល​បាន​ដាក់លក់​នៅលើ​ទីផ្សារ​មានការ​ថយចុះ​តែ​បន្ដិចបន្ដួច។ លោក​គង់​កាន់​តារា បាន​បញ្ជាក់ថា កន្លងមក​ការ​អនុវត្ដ​ទៅលើ​អ្នក​ប្រ​ព្រឹ​ត្ដ​ដោយយោង ទៅលើ​អនុក្រឹត្យ​លេខ៦៣ គឺ​មិន​បានដាក់​ទោសទណ្ឌ​ប​ញ្ចូ​ន​ជនល្មើស​ទៅ​តុលាការ​អ្វី​នោះទេ ប៉ុន្ដែ​ចាប់ពីពេលនេះ​តទៅ​អ្នក​ដែល​បាន​លួច​ថតចម្លង​ឌី​ស​ក្លែងក្លាយ​ត្រូវ​អនុវត្ដ​ន៍​តាមច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ដោយ​តុលាការ​អាច​ចោទប្រកាន់​ដាក់​ពន្ធ​ធនាគារ​ចាប់ពី១ឆ្នាំ​ដល់២ឆ្នាំ។

លោក​គង់​ កាន់​តារា បាន​កត់សម្គាល់ថា ការចុះ​បង្ក្រាប​ឌី​ស​ក្លែងក្លាយ​កន្លងមក​ប្រៀបបាន​ទៅនឹង​ការ​វែក​ចក​នៅក្នុង​បឹង បើទោះបីជា​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង ក្នុងការ​បង្ក្រាប​យ៉ាងណាក៏ដោយ ជនល្មើស​ហាក់បីដូចជា​មិនសូវ រាងចាល និង​បន្ដ​លួច​ធ្វើ​សកម្មភាព​នៅ​ដដែល ដោយ​មិន​ខ្លាចញញើត​នឹង​ច្បាប់​ឡើយ ។



© រក្សាសិទ្ធិដោយ thmeythmey.com