ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​ក្រុមព្រះ​សុរិយា ស្នើ​ឲ្យ​យុវជន​កុំ​ភ្លើតភ្លើន​នឹង​សិល្បៈ វប្បធម៌​បរទេស​ខ្លាំងពេក
17, May 2015 , 10:06 am        
រូបភាព

យុវជន​ក្រុមព្រះ​សុរិយា កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅ បានរៀបចំ​កម្មវិធី​សូត្រមន្ត ឧទ្ទិស​កុសល​ជូន​ដល់​វិញាណក្ខន្ធ​សិល្បករ​ខ្មែរ​គ្រប់​ទម្រង់ នៅ​បណ្ណាល័យ​ជាតិ រាជធានី​ភ្នំពេញ។ ក្រៅពី​សូត្រមន្ត ឧទ្ទិស​កុសល​ជូន​ដល់​វិញាណក្ខន្ធ​សិល្បៈករ​ខ្មែរ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​សម័យ​ប៉ុលពត នៅក្នុង​កម្មវិធី​នេះ​ក៏មាន​ការតាំងពិព័រណ៍​ពី  ឧបករណ៍​ប​ញ្ជាំ​ង​ភាពយន្ត​ពី​សម័យមុន និង​កា​រប​ញ្ជាំ​ង​ខ្សែភាពយន្ត​ខ្មែរ​ពី​សម័យមុន​ផងដែរ ដើម្បី​ឲ្យ​អ្នក​ចូលរួមបាន​ស្វែងយល់​ពី មរតក​សិល្បៈ​ខ្មែរ និង​វិសាលភាព​នៃ​ភាពយន្ត និង​ចម្រៀង​ខ្មែរ​ពី​ជំនាន់​មុន។ តាមរយៈ​កម្មវិធី​នេះ ទាំង​អ្នករៀបចំ​កម្មវិធី និង​អ្នកចូលរួម ក៏បាន​ស្នើ​ឲ្យ​យុវជន​ជំនាន់​ចេះ​ស្រឡាញ់ នូវ​មរតក​សិល្បៈ​ភាពយន្ត និង​ចម្រៀង​ខ្មែរ ហើយ​សង្ឃឹមថា​ពួកគេ នឹង​បន្ត​លើកតម្កើង និង​អភិរក្ស​មរតក​វប្បធម៌​មួយ​នេះ ទៅកាន់​អ្នកជំនាន់ក្រោយ​ទៀត និង​កុំ​ឲ្យ​ភ្លើតភ្លើន​នឹង​សិល្បៈ វប្បធម៌​បរទេស​ខ្លាំងពេក។


ស្តាប់​កញ្ញា ខន ចំប៉ា








© រក្សាសិទ្ធិដោយ thmeythmey.com