ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ផ្អាក​ធ្វើ​ជំនួញ ឈប់​ធ្វើ​នយោបាយ តែ​លោក មឿង សុន សន្យា​អភិវឌ្ឍ​វប្បធម៌-អរិយធម៌​ខ្មែរ
18, May 2015 , 2:54 pm        
រូបភាព

ភ្នំពេញ៖ ក្រោយពី​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​កម្ពុជា​អស់​រយៈពេល៦រួចមក​ដោយសារ​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ក្នុង​សំណុំរឿង​គម្រោង​ដាក់​លម្អ​ភ្លើង​នៅ​ប្រាសាទអង្គរវត្ត​រួចមក លោក មឿង សុន បានដាក់​ជើង​លើ​ដែនដី​សុវណ្ណ​ភូមិ​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៨ខែឧសភា​នេះ។ ជាមួយនឹង​ក្តីរំភើប​ដែល​មិនអាច​ពិពណ៌នា​បាន លោក មឿង សុន ដែល​ធ្លាប់ជា​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សមរង្ស៊ី បានប្រកាស​ឈប់​ធ្វើ​នយោបាយ ផ្អាក​ធ្វើ​ជំនួញ​ផ្នែក​ទេសចរណ៍ តែ​លោក​សន្យា​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ អរិយធម៌​ខ្មែរ​ដើម្បី​ជួយ​មាតុភូមិ​កម្ពុជា។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​ថា ហេតុអ្វី​បានជា​លោក មឿង សុន ឈប់​ធ្វើ​ជំនួញ ឈប់​ធ្វើ​នយោបាយ ហើយ​បែរ​ទៅ​អភិវឌ្ឍ​វប្បធម៌​វិញ​នោះ ។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក មឿង សុន ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ និង​ជា​អតីត​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សមរង្ស៊ី៕


ស្តាប់សំឡេង













© រក្សាសិទ្ធិដោយ thmeythmey.com