ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​ឲ្យ​ថវិកា​ផ្ទាល់ខ្លួន​ដល់​ជ័យលាភី​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ ម្នាក់ៗចំនួន៣ពាន់​ដុល្លារ
18, May 2015 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ លោក ហ៊ុន សែន បានប្រគល់​ថវិកា​ផ្ទាល់ខ្លួន​ដល់​យុវ​សិស្ស​ជ័យលាភី​មេដាយសំរិទ្ធ និង​កិត្តិយស​ទាំងពីរ​រូប​ក្នុងម្នាក់ៗថវិកា​ចំនួន៣ពាន់​ដុល្លា​អាមេរិក នៅ​ថ្ងៃទី១៨ ឧសភា។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ជាតិ​កម្ពុជា (ទ​ទក)។



បើតាម TVK លោក ហ៊ុន សែន​បានអនុញ្ញាត​ឲ្យ​សិស្ស​ជ័យលាភី​មេដាយសំរិទ្ធ យុវ​សិស្ស ហេង សូវី​រ៉ូ ភេទ​ប្រុស សិស្ស​ថ្នាក់​ទី១២នៃ​វិទ្យាល័យ​បាក់​ទូក និង​យុវ​សិស្ស ប្រាក់ ស៊ីវ​ហួរ ភេទ​ស្រី​រៀន​នៅ​វិទ្យាល័យ មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​នូវ​រង្វាន់​កិត្តិយស​ពី​ការប្រកួត​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ​ទ្វីបអាស៊ី​នៅ​ប្រទេស​ចិន​ចូលជួប​សំណេះសំណាល​និង​សំដែង​ការគួរសម។ នា​ជំនួប​ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ លោកនាយក​រដ្ឋមន្ត្រី​បានប្រគល់​ថវិកា​ផ្ទាល់ខ្លួន ដល់​យុវ​សិស្ស​ជ័យលាភី​ទាំង​ពីររូប​ក្នុងម្នាក់ៗថវិកា​ចំនួន៣ពាន់​ដុល្លា​អាមេរិក។

បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ចំនួន​ចំនួន២៥៨រូប​ដែល​នឹង​ទៅ​ចូលរួម​កីឡា​ស៊ី​ហ្កេ​ម​លើក​ទី២៨នៅ​ប្រទេស​សឹង្ហ​បុរី​ខាងមុខគួរ​បញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជូន​គ្រួ​ដឹកនាំ២រូប និង​បេក្ខជន៥រូប​ទៅ​ចូលរួម​ក្នុង​ការប្រឡង​រូបវិទ្យា​អូ​ឡាំ​ព្យា​ដ ទ្វីបអាស៊ី​លើក​ទី១៦ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី៣ដល់​ថ្ងៃទី១១ ខែឧសភា​ឆ្នាំ២០១៥ នៅ​ទីក្រុង​Hangzhou ខេត្ត​Zhejiang ប្រទេស​ចិន​ដែលមាន​បេក្ខជន​ចូលរួម​ជាង ២០០នាក់ មកពី២៥ប្រទេស។

ជា​លទ្ធផល​យុវ​សិស្ស​កម្ពុជា ចំនួន២រូប ទទួលបាន​ក្នុងនោះ​យុវ​សិស្ស ហេង សូវី​រ៉ូ ភេទ​ប្រុស​រៀន​នៅ​វិទ្យាល័យ បាក់​ទូក រាជធានី​ភ្នំពេញ ទទួលបាន​មេដាយសំរិទ្ធ និង​យុវ​សិស្ស​ប្រាក់ ស៊ីវ​ហួរ ភេទ​ស្រី រៀន​នៅ​វិទ្យាល័យ មង្គលបុរី ខេត្តបន្ទាយមានជ័យ​ទទួលបាន​ពានរង្វាន់ កិត្តិយស។

បើតាម​ប្រភព​ខាងលើ ក្រសួង​អប់រំ គ្រោង​នឹង​បញ្ជូន​គ្រួ​ដឹកនាំ២រូប និង​បេក្ខជន កម្ពុជា៥រូប ទៅ​ចូលរួម​ប្រឡង រូបវិទ្យា​អូ​ឡាំ​ព្យា​ដ​អន្តរជាតិ លើក​ទី៤៦ ពីថ្ងៃ​ទី២ ដល់​ថ្ងៃទី១១ ខែកក្កដា​ឆ្នាំ២០១៥នៅ​ប្រទេស​ឥណ្ឌា។ ជាង​នេះ ក្រសួង​គ្រោង​នឹង​បញ្ជូន​គ្រូដឹកនាំ២រូប​និង​បេក្ខជន​កម្ពុជា ចំនួន៦រូប ទៅ​ចូលរួម​ប្រឡង គណិតវិទ្យា អូ​ឡាំ​ព្យា​ដ​អន្តរជាតិ ពីថ្ងៃ​ទី៤ ដល់​ថ្ងៃទី១៦ ខែកក្កដា​ឆ្នាំ២០១៥ នៅ​ប្រទេស​ថៃ។

តាម TVK អតីត​ជ័យលាភី សិស្ស​ពូកែ​ថ្នាក់ ជាតិ​របស់​កម្ពុជា​ចំនួន១៦៨នាក់ ត្រូវបាន​បញ្ជូនទៅ​ចូលរួម ប្រឡង​ចំនួន១០ប្រភេទ​នៅក្រៅ​ប្រទេស​ទាំង នៅ​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ ហើយ​បាន​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ ពោលគឺ​ទទួលបាន​មេដាយមាស១គ្រឿង មេដាយប្រាក់១៤គ្រឿង មេដាយសំរិទ្ធ៣០គ្រឿង ពានរង្វាន់​កិត្តិយស១៨គ្រឿង ពានរង្វាន់​ល្អប្រសើរ​បំផុត១០គ្រឿង ពានរង្វាន់​ល្អ​បំផុត​ក្នុង​ការប្រកួត២គ្រឿង ពានរង្វាន់​កិត្តិយស៤គ្រឿង និង​ពានរង្វាន់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង ដែល​អាច នឹងមាន​ជោគជ័យ បំផុត​នាពេល​អនាគត​ចំនួន២គ្រឿង៕



© រក្សាសិទ្ធិដោយ thmeythmey.com