ជាតិ
គ.ជ.ប ជួប​ជាមួយ​តំណាង​សហគមន៍​អឺរ៉ុប និង​ជប៉ុន​នៅ​ថ្ងៃទី២០និង២១ឧសភា
19, May 2015 , 5:55 pm        
រូបភាព
គណៈកម្មការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប នឹង​ជួប​ជាមួយ​ក្រុមការងារ​រប​ស់​សហគមន៍​អឺរ៉ុប និង​ជប៉ុន ជាបន្តបន្ទាប់ នៅ​ថ្ងៃទី២០ខែឧសភា​ស្អែក​នេះ និង​ថ្ងៃទី២១ខែឧសភា។



បើយោងតាមសេចក្តីជូនដំណឹង​រប​ស់គ.ជ.ប ចេញផ្សាយនៅ​ថ្ងៃទី១៩ឧសភានេះ  នៅ​ម៉ោង១០និង៣០នាទី​ថ្ងៃ​ទី​២០​ខែ​ឧ​ស​ភា​ស្អែក​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ.ជ.ប នឹង​ជួប​ជាមួយ​សហគមន៍​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​លោក Silvio Gonzato  ចំណែក​នៅ​ម៉ោង៣រសៀល ក្រុមការងារ​ជប៉ុន នឹង​ជួប​ជាមួយ​គណៈកម្មការ​បច្ចេក​ទេស គ.ជ.ប ដឹកនាំ​ដោយ លោក ទេព នីថា​អគ្គលេខាធិការ ​គ.ជ.ប។

សេចក្តីជូនដំណឹង​ដដែល​បន្តថា នៅ​ព្រឹក​ថ្ងៃទី២១ខែ ឧសភា សមាជិក គ.ជ.ប នឹង​ជួប​ជាមួយ​ក្រុមការងារ​ជប៉ុន ដែល​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក យូ​ជិ គូ​ម៉ា​ម៉ា​រូ៕




© រក្សាសិទ្ធិដោយ thmeythmey.com