កីឡាអន្តរជាតិ
អន្តរជាតិ
Mane បំបែក​កំណត់ត្រា Fowler ក្នុងការ​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​លឿន​បំផុត​នៅ Premier League
20, May 2015 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
 Guinness World Records បានដាក់​ឈ្មោះ​Sadio Mane ចូលក្នុង​កំណត់ត្រា បន្ទាប់ពី​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្គា​ល់​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី៣គ្រាប់​ក្នុង​រយៈពេល៣នាទី នា​ជ័យជម្នះ៦-១ របស់​ក្រុម Southampton លើ Aston Villa នា​ការប្រកួត​ក្របខណ្ឌ English Premier League កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ។



ការរកបាន​បី​គ្រាន់​ក្នុង​រយៈពេល ២នាទី និង៥៦វិនាទី បាន​នាំ​ឲ្យ Sadio Mane វ័យ២១ឆ្នាំ ជំនួស​តំណែង​របស់  Robbie Fowler ដែល​រកបាន​បី​គ្រាប់​ឲ្យ Liverpool នា​ជំនួប​ជាមួយ Arsenal ក្នុង​ក្របខណ្ឌ Premier League កាលពី​ឆ្នាំ១៩៩៤ ។ នាពេលនោះ Fowler ប្រើ​រយៈពេល៥នាទី។

កីឡាករ​ដែល​នៅ​លេខ​រៀង​បន្តបន្ទាប់​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League រួមមាន  Gabriel Agbonlahorរក​ឲ្យ Aston Villa លើ Manchester City កាលពី​ឆ្នាំ២០០៨ និង Jermaine Dofoeសម្រេចបាន​សម្រាប់ Tottenham Hotspur លើ Wiganកាលពី​ឆ្នាំ២០០៩ ដោយ​ប្រើ​រយៈពេល៧នាទី ខណៈ Ian Wright ប្រើ​រយៈពេល៩នាទី សម្រាប់ Arsenal ក្នុងជំនួប​ជាមួយ Ipswich កាលពី​ឆ្នាំ១៩៩៥ ។

សម្រាប់​កីឡាករ​ដែល​រកបាន​បី​គ្រាប់​លឿន​ជាងគេ​ក្នុង​ក្របខណ្ឌ​បាល់ទាត់​អាជីព​កំពូល គឺ​កីឡាករ Tommy Ross ដែល​ប្រើ​រយៈពេល៩០វិនាទី ក្នុង​ជ័យជម្នះ ៨-១ របស់ Ross County លើ Nairn County ក្នុង​ក្របខណ្ឌ​ស្កុ​ត​ឡេ​ន Dingwall Ross-shire កាលពី​ឆ្នាំ១៩៦៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com