ពីនេះ ពីនោះ
បើ​បុរស​និយាយ​ពាក្យ​ទាំងនេះហើយ សូមអ្នក​ចេញពី​គេ​ឱ្យ​លឿន
26, Nov 2015 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​មាន​ពាក្យ​អ្វីខ្លះ ដែល​បញ្ជាក់ថា គេ​ឈប់​ស្រលាញ់​អ្នក​ហើយ?



1.    បើ​គេ​និយាយថា មនោសញ្ចេតនា​អ្នក​ទាំង ២ ដំណើរការ​លឿន​ពេក​ហើយ នោះ​បញ្ជាក់ថា គេ​លែងមាន​អារម្មណ៍ ចំពោះ​អ្នក​ហើយ។
2.    បើ​គេ​និយាយថា គេ​មិន​ចង់​ធ្វើឱ្យ​អ្នក ឈឺចាប់​ទៀត​ទេ នោះគេ​ចង់ ចាក​ចេញពី​អ្នក​ហើយ។
3.    បើ​គេ​និយាយថា គេ​មិន​សាក​សម​នឹង​អ្នក​ទេ នោះគេ​ប្រហែលជា គេ​ចង់​បែក​ពី​អ្នក។
4.    បើ​គេ​និយាយថា ចិត្ត​គេ​ពេលនេះ ច្របូកច្របល់​ណាស់ នេះ​គឺជា​លេស ដែល​គេច​ង់​ចាក​ឆ្ងាយ​ពី​អ្នក​ហើយ៕

ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com