ជាតិ
សង្គមជាតិ
អង្គការ​ចំនួន២ ធ្វើ​សន្និសីទកាសែត អំពី​ផល​វិ​បាល​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា
20, May 2015 , 4:24 pm        
រូបភាព
ដោយ: ថ្មីៗ
អង្គការ​សង្គម​ស៊ីវិល​ចំនួន២ គឺ​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​សន្តិភាព​និង​អង្គការ​បណ្តាញ​យុវជន​កម្ពុជា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​ផល​វិ​បាល​នៃ​វិនាសកម្ម​ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា។



សេចក្តីជូនដំណឹង​រប​ស់​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​សន្តិភាព បាន​ឲ្យ​ដឹងថា សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស្អែក​នេះ នៅ​ភោជនីយដ្ឋាន​បៃតង។

បើតាម​សេចក្តីជូនដំណឹង​ដដែល មាន​គោលបំណងសំខាន់ៗចំនួន៤ នៃ​ការរៀបចំ​សន្និសីទ​សារព័ត៌មាន​នេះ គឺ​ទី១. ដើម្បី​បង្ហាញ របាយការណ៍​នៃ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​ព្រៃ​ឡង់ កាលពី​ថ្ងៃទី ១៣ដល់១៧ឧសភា​កន្លងទៅ ទី២. ឆ្លុះ​ប​ញ្ជាំ​ង​ពី​ស្ថានភាព​បំផ្លាញ​ព្រៃ​ឡង់​នាពេល​បច្ចុប្បន្ន ទី៣. បង្ហាញ​ពី​ឧបសគ្គ​របស់​សហគម​ន៍ និង​សកម្មជន​ការពារ​ធនធានធម្មជាតិ និង​ទី៤. គឺ​ដើម្បី​បង្ហាញ​ពី​ការរារាំង​និស្សិត និង​សកម្មជន​ព្រៃឈើ ពី សំណាក់​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង៕
 



© រក្សាសិទ្ធិដោយ thmeythmey.com