អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ហ៊ុន សែន បញ្ជា​ឲ្យ​សវន​ករ​ជាតិ​ផ្សព្វផ្សាយ​របាយការណ៍​ឲ្យ​ទាន់ពេលវេលា ដោយ​មិនបាច់​សុំ​យោបល់
21, May 2015 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​សវន​ករ​ជាតិ​ទាំងអស់ ផ្សព្វ​ផ្យា​យ​របាយការណ៍​នៅតាម​ក្រសួង​របស់ខ្លួន​ជា​សាធារណៈ ដោយ​មិនចាំបាច់​សុំ​យោបល់​ពី​រូបលោក មុននឹង​ផ្សព្វផ្សាយ​នោះទេ។ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កាលពី​ថ្ងៃ​ពុធ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បញ្ជា​សវន​ករ​គ្រប់​ក្រសួង និង​ស្ថាប័ន ត្រូវ​រៀបចំ​ប្រព័ន្ធ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ សុ​ក្រិត​ឲ្យ​ទាន់ពេលវេលា ទៅតាម​ស្ដង់ដារ​របស់​រដ្ឋាភិបាល«មិនមាន​ការចាំបាច់​សុំ​យោបល់​នាយករដ្ឋមន្ត្រី ថា​តើ​ត្រូវ​ផ្សព្វផ្សាយ ឬ​មិន​ផ្សព្វផ្សាយ​ទេ។ រឿងនេះ​វា​ត្រូវតែ​ផ្សព្វផ្សាយ ព្រោះ​យើង​ធ្វើការ​ដោយ​អត់​មានការ​បិទបាំង​អ្វី​ទាំងអស់ មិនចាំបាច់​មករ​វល់​ដល់​នាយករដ្ឋមន្ត្រី​ទេ។ បានសេចក្ដីថា ធ្វើ​សវនកម្ម​ហើយ​តម្រូវ​ឲ្យ​ផ្សព្វផ្សាយ គឺ​ផ្សព្វផ្សាយ​ទៅ កុំ​ឲ្យ​មានការ​យឺតយ៉ាវ»។ នេះ​ជាការ​បញ្ជា​របស់លោក ហ៊ុន សែន ដែល​កំពុងតែ​ឆ្លើយតប​ទៅនឹង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង់ ហ្វង់​ស័​រ​កូតា​ន់ ជុំវិញ​បញ្ហា​របាយការណ៍​សវន​កម្ម​ជាតិ​កន្លងមក។


សូម​ស្ដាប់​សំឡេង៖










© រក្សាសិទ្ធិដោយ thmeythmey.com