ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មជ្ឈមណ្ឌលអាស៊ានកូរ៉េបណ្តុះបណ្តាលភាសា និងវប្បធម៌កូរ៉េដល់ប្រតិបត្តិករទេសចរណ៍កម្ពុជា
× សៀមរាប៖ មជ្ឈមណ្ឌលអាស៊ានកូរ៉េ (ASEAN-Korea) គឺជាអង្គការមួយដែលបង្កើតឡើងដើម្បីរិតចំណងមិត្តភាពរវាងប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកូរ៉េ។ មជ្ឈមណ្ឌលមួយនេះ បានស្វែងយល់ និងសិក្សាពីវប្បធម៌ក្នុងបណ្តាប្រទេសក្នុងតំបន់ ដើម្បីធានាថា មានភាពស្រដៀង និងខុសគ្នារវាងកូរ៉េ និងប្រទេសផ្សេងទៀត។ កាលពីថ្ងៃទី១៨ កន្លងទៅ ក្នុងគោលបំណងចែករំលែកភាសា និងវប្បធម៌កូរ៉េដល់និស្សិត ក៏ដូចជាប្រតិបត្តិករទេសចរណ៍ មជ្ឈមណ្ឌលមួយនេះ បានផ្តល់វគ្គបណ្តុះបណ្តាលមួយនៅទីក្រុងសៀមរាប ដោយរំពឹងថា ពលរដ្ឋខ្មែរនឹងយល់កាន់តែច្បាស់ពីភាសា និងវប្បធម៌កូរ៉េ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្លួន នៅពេលដែលពួកគេទទួលបានសេវាទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប។
ព័ត៌មានបន្ថែម សូមស្តាប់បទយកការណ៍ ដែលរៀបចំឡើងដោយ អ្នកនាង អ៊ីសា រ៉ហានី ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com