កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea លើក​ពាន Premier League Hull City ធ្លាក់​ទៅ Championship
25, May 2015 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
ក្លិប Chelsea ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinhoបាន​លើក​ពាន Premier League កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ការប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ​ជាមួយនឹង​ជ័យជម្នះ ៣-១ លើ Sunderland។ នៅ​រាត្រី​ដដែល ក្លិប Hull City ត្រូវ​ត្រឡប់​ទៅលេង​នៅ​ក្របខណ្ឌ Football League Championship វិញ ក្រោយ​ស្មើ 0-0 ជាមួយ Manchester United ខណៈ Newcastle ឆ្លង​ផុតពី​គ្រោះថ្នាក់​ក្រោយ​យកឈ្នះ West Ham ២-០ ។



តាមពិតទៅ Chelsea ដឹង​ច្បាស់​ថា​ខ្លួន​បាន​តំណែង​ជើងឯក​តាំងពី​ជ័យជម្នះ​លើ Crystal Palace កាលពី​ថ្ងៃទី៣ ខែឧសភា មកម្ល៉េះ។ នេះ​ជាការ​ឈ្នះ​តំណែង​ជើងឯក​លើក​ទី៤នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស​របស់ Chelsea និង​ជា​លើក​ទី៤ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់ Jose Mourinho( ២០០៥,២០០៧ និង២០១៥ ) ។

ដូច Chelsea ផងដែរ Manchester City និង Arsenal ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ២ និង​លេខ៣ ទទួលបាន​កៅអី​នៅ​វគ្គ​ចាប់​ពូ​ល​នៃ​ក្របខណ្ឌ ChampionsLeague នា​រដូវ​កាល​ក្រោយ ខណៈ ក្រុម​លេង៤ Manchester United មានឈ្មោះ​នៅ​វគ្គ​ជម្រុះ​នៃ​ក្របខណ្ឌ​អឺរ៉ុប។

Tottenham Hotspurs ដែល​ទទួល​ចំណាត់ថ្នាក់​លេខ៥ នឹង​លេង​នៅ​វគ្គ​ចាប់​ពូ​ល​នៃ​ក្របខណ្ឌ​លំដាប់​ទី​ពីរ​អឺរ៉ុប Europa League។ ដោយសារតែ Chelsea គឺជា​ម្ចាស់​ជើងឯក League Cup ផងដែរ​នោះ កូតា​សម្រាប់​កៅ​ជម្រុះ Europa League បាន​ទៅលើ​ក្រុម​លេង៦ Liverpool។ កៅអី​មួយកន្លែង​ទៀត នឹងត្រូវ​ផ្តល់​ឲ្យ​ម្ចាស់​ជើងឯក FA Cup ដែល Arsenal  និង Aston Villa ត្រូវ​ប្រជែង​គ្នា​នៅ​សប្តាហ៍​ក្រោយ។ បើ Aston Villa ឈ្នះ ពួកគេ​នឹង​បាន​កៅអី Europa League ប៉ុន្តែ​បើ Arsenal ឈ្នះ​នោះ កៅអី​មួយ​នេះ​នឹង​ធ្លាក់​ទៅលើ​ក្រុម​លេខ៧ Southampton ដោយសារ Arsenal មាន​កៅអី​រួចហើយ​នៅ Champions League។

Newcastle ដែល​បាន​យកឈ្នះ West Ham ២-០ បាន​រក្សា​ឈ្មោះ​នៅ English Premier League នា​រដូវ​កាល​ក្រោយ ខណៈ Hull City ដែល​ទទួលបាន​លទ្ធផល​ត្រឹម​ស្មើ ០-០ ជាមួយ Manchester Uniedត្រូវ​ធ្លាក់​ទៅលេង​ក្របខណ្ឌ​លំដាប់​ទី​ពីរ Football League Championship។

ក្លិប Bournemouth ដែលជា​ជើងឯក Championship និង Watford នឹង​ឡើង​មកលេង​នៅ​ក្របខណ្ឌ​កំពូល​នៅ​រដូវ​កាល​ក្រោយ ខណៈ​កៅអី​មួយកន្លែង​ទៀត រង់​ចាំមើល​លទ្ធផល​នៃ​ការប្រកួត​រវាង Middlesbroughនិង Norwich City នា​រាត្រី​នេះ។

ពានរង្វាន់​ប្រចាំឆ្នាំ​នៅ English Premier League៖
គ្រូ​ឆ្នើម​ប្រចាំ​រដូវ​កាល៖ លោក Jose Mourinhoដែល​នាំ Chelsea បាន​ជើងឯក
កីឡាករ​ឆ្នើម Player of the Season, PFA Player of the Year, FWA Footballer of the Year ៖ Eden Hazard (Chelsea)
កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ៖ Harry Kane (Tottenham)
កីឡាករ​ស្បែកជើង​មាស (Golden Boot)៖ Sergio Aguero (Manchester City) ២៦គ្រាប់
កីឡាករ​ស្រោមដៃ​មាស (Golden Glove)៖ Joe Hart (Manchester City) ១៤ Clean Sheets

ជម្រើស១១នាក់​ប្រចាំឆ្នាំ៖
-អ្នកចាំទី៖ David de Gea (Manchester United)
-ខ្សែការពារ៖ John Terry (Chelsea), Gary Cahill (Chelsea), BranislavIvanovic (Chelsea), Ryan Bertrand (Southampton)
-ខ្សែបម្រើ៖ Alexis Sanchez (Arsenal), NemanjaMatic (Chelsea), Philippe Coutinho (Liverpool), Eden Hazard (Chelsea)
-ខ្សែប្រយុទ្ធ៖ Diego Costa (Chelsea), Harry Kane (Tottenham)៕


© រក្សាសិទ្ធិដោយ thmeythmey.com