ជាតិ
សង្គមជាតិ
​កា​រ​ជួ​ញ​ដូ​រ​ម​នុ​ស្ស​មា​ន​ច្រើ​ន​រូ​ប​ភា​ព​នៅ​កំ​ព​ង់​ធំ​
26, May 2015 , 10:23 am        
រូបភាព
ដោយ:
កំពង់ធំ៖ នៅក្នុង​ឆ្នាំ២០១៤នេះ ករណី​ជួញដូរ​មនុស្ស ដើម្បី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ក្នុង​ខេត្តកំពង់ធំ​នៅតែ​បន្ត​កើតមាន​ដដែល​បើទោះបីជា​មានការ​ចូលរួម​ទប់ស្កាត់​ពី​អាជ្ញាធរ​និង​អង្គ​ការមិន​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ។ នេះ​បើ​ការ​ឱ្យដឹងពី​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ។ មិនតែប៉ុណ្ណោះ​មេខ្យល់​ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នេះ មាន​បណ្តាញ​ស្ទើរ​គ្រប់​ស្រុក​ក្នុង​ខេត្តកំពង់ធំ។ នេះ​ជា​ក្តីបារម្ភ​មួយ​របស់​ពលរដ្ឋ​និង​ជា​បញ្ហា​បន្ទាន់​សម្រាប់​អាជ្ញាធរ ត្រូវ​ដោះស្រាយ។

បើតាម​របាយការណ៍រ​បស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ឆ្នាំ២០១៤ ការជួញដូរ​នេះ មាន៦ករណី។ មេខ្យល់​ទាំងនោះ មាន​ស្ទើរតែ​គ្រប់​ស្រុក​ក្នុង​ខេត្តកំពង់ធំ ប៉ុន្តែ​ខាង​អង្គការ​យើង​ទទួលបាន​ពាក្យបណ្តឹង​តែ​ពីរ​ស្រុក​ប៉ុណ្ណោះ គឺ​ស្រុក​បារាយណ៍​និង​កំពង់ស្វាយ។ នេះ​បើតាម​ប្រសាសន៍​របស់​មន្ត្រី​សិទ្ធិមនុស្ស​លីកាដូ លោក ឈួ​ម រុណ។

មន្ត្រី​លីកាដូ​ដដែល បាន​បន្តថា ពលរដ្ឋ​ភាគច្រើន ចាញ់បោក​មេខ្យល់​ដែល​ប្រាប់ថា រក​ការងារ​ឱ្យធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ហើយ​ថា​រូបភាព​នៃ​ការបោកប្រាស់​គឺធ្វើឡើង​តាមរបៀប​ជា​ធ្វើ​ទេសចរណ៍ ទៅ​ក្រៅប្រទេស ដែលមាន​រយៈពេល​ប្រមាណ១ខែ។ បើតាម​ការរៀបរាប់រ​បស់​អ្នកការពារ​សិទ្ធិមនុស្ស​រូបនេះ រូបភាព​ទេសចរណ៍​ទាំងនោះ បាន​នាំ​ពលករ​ទាំងនោះ​ទៅដល់​ប្រទេស​ម៉ាឡេស៊ី។

ពេលទៅដល់​ប្រទេស​ម៉ាឡេស៊ី
ពលករ​ដដែល​នឹងត្រូវ​លក់​បន្ត​ឱ្យ​ឈ្មួញ​នៅក្នុង​ប្រទេស​នោះ។ នៅពេលនោះ​ហើយ ពួកប្រុសៗនឹងត្រូវ​ធ្វើការ នៅលើ​ទូក​នេសាទ​ត្រី ឬ​ផ្នែក​បូម​ខ្សាច់ ចំណែកស្រីៗត្រូវធ្វើ​ការងារ ជា​អ្នកបម្រើ​នៅតាម​ផ្ទះ។ «កម្មករ​ទាំងនោះ​ត្រូវ​ធ្វើការ​ទាំងយប់​ថ្ងៃ ធ្វើការ​ហួសកម្លាំង មិនមាន​ម៉ោង​ឈប់សម្រាក​ដូច​ការងារ​ធម្មតា​នោះទេ។ បន្ថែម​លើ​នេះ​ទៀត ពួក​ធ្វើការ​ធ្ងន់ ដោយ​មិនបាន​ទទួល​កម្រៃ​អ្វី​ឡើយ ក្រៅពី​បាយ​ត្រឹម​តែមួយ​ចម្អែត​ក្រពះ»

នេះ​តាម​ប្រសាសន៍​របស់លោក
ឈួ​ម រុណ ដែល​បញ្ជាក់ថា ពលករ​ខ្លះ​ត្រូវ​ជាប់កិច្ចសន្យា​ធ្វើការ​រហូតដល់​ទៅ​បី​ឆ្នាំ​ក៏មានដែរ ហើយ​ថា​ពេលខ្លះ​ពលករ​ធ្លាក់ខ្លួន​ឈឺ មិនអាច​ធ្វើ​ឱ្យគេ​បាន តែ​ពួក​ឈ្មួញ​មិនបាន​ប​ញ្ចូ​នក​ម្មករ​នោះ​ឱ្យ​ត្រលប់មក​ស្រុកកំណើត​នោះទេ។ លុះត្រាតែ​បងប្អូន​អ្នកជំងឺ វេរ​លុយ១ពាន់​ដុល្លារ ឱ្យ​ខាង​មេខ្យល់ ហើយ​មេខ្យល់​នោះ​វេរ​បន្ត​ឱ្យ​មេខ្យល់​ក្នុងប្រទេស​ម៉ាឡេស៊ី ទើប​គេ​ប​ញ្ចូ​ន​អ្នកជំងឺ​នោះ មក​ប្រទេស​កម្ពុជា​វិញ។

យោងតាម​ការអះអាងរ​បស់​មន្ត្រី​លីកាដូ  នាពេល​ថ្មី​នេះដែរ​ក៏មាន​ក្រុមហ៊ុន​បោកប្រាស់​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ផងដែរ។ ខាង​ក្រុមហ៊ុន​បាន​សន្យាថា នឹង​រក​ការងារ​ឱ្យធ្វើ តែ​ពលករ​ត្រូវ​ចេញថ្លៃ​ធ្វើលិខិត​ឆ្លងដែន​ប្រមាណ​ជា២៥០ទៅ៣០០ដុល្លារ។ ដូច្នេះ​ពលករ​ទាំងនោះ បាន​ដើរ​ខ្ចីលុយ​ញាតិមិត្ត​យកទៅឱ្យ​ក្រុមហ៊ុន ហើយ​រង់ចាំ​ដំណឹង​ពី ការងារ​របស់ខ្លួន ដោ​យក​ក្រុមហ៊ុន​សន្យាថា រង់ចាំតែ១ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ពួកគាត់​រង់ចាំ​អស់​ពេល​ជាង១ឆ្នាំ​ទៅហើយ ក៏​មិនទាន់​ទទួលបាន​ដំណឹង​ការងារ​នោះ​ដដែល។ នេះ​ក៏​ជា​រូបភាព​បោកប្រាស់​មួយ​ដែរ៕  

© រក្សាសិទ្ធិដោយ thmeythmey.com