ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់រ​ណ​ឬ​ទ្ធិ៖អ្នក​ម្នាង អាច​យាង​មក​មាតុប្រទេស​វិញ ក្នុង​រយៈពេល១ខែ​ទៀត
30, May 2015 , 2:18 pm        
រូបភាព
ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ នឹង​យាង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ នៅ​រសៀល​ថ្ងៃទី៣០ឧសភា​នេះ ដើម្បី​ទៅ​មើលថែ​សុខភាព​របស់​អ្នក​ម្នាង​អ៊ុក ផល្លា​វិញ។ ព្រះអង្គម្ចាស់​រណឫទ្ធិ បាន​បញ្ជាក់ថា អ្នក​ម្នាង​បាន​រួច​ផុតពី​សេចក្តីស្លាប់ និង​មាន​សុខភាព​ប្រសើរ​ហើយ។ អ្នក​ម្នាង​អ៊ុ​អាច​នឹង​ជាសះស្បើយ ហើយ​យាង​ត្រឡប់មក​មាតុប្រទេស​វិញ ក្នុង​រយៈពេល១ខែ​ទៀត។



នៅ​ម៉ោង៣រសៀល​ថ្ងៃទី៣០ខែឧសភា​នេះ ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​យាង​ត្រឡប់​ទៅ​មើលថែ​សុខភាព​របស់​អ្នក​ម្នាង​អ៊ុក ផល្លា ដែល​កំពុង​សម្រាក​ព្យាបាល នៅ​ប្រទេស​ថៃ​វិញ។  អ្នក​ម្នាង​អ៊ុក ផល្លា ត្រូវបានបញ្ជូនទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​បាងកក ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ២៥ មេសា​កន្លងទៅ។

ការយាងត្រឡប់​របស់​ព្រះអង្គម្ចាស់រ​ណ​ឬ​ទ្ធិ គឺ​បន្ទាប់ពី​បញ្ចប់ ពិធី​សំណេះ សំ​ណា​ល​ជាមួយ​យុវជន​គណបក្ស​ជាង២ពាន់​នាក់ នៅថ្ងៃនេះ។ 

ថ្លែង​នៅ​ចំពោះមុខ​អ្នកកាសែត​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​បញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា បាន​រួច​ផុតពី​សេចក្តីស្លាប់ និង​មាន​សុខភាព​ប្រសើរ​ឡើងវិញ​ច្រើន​ហើយ។  ព្រះអង្គ​បានបញ្ជាក់​ថា អ្នក​ម្នាង​អ៊ុក ផល្លា នឹង​ជាសះស្បើយ ហើយអាច​យាង​ត្រឡប់មក​មាតុប្រទេស​វិញ ក្នុង​រយៈពេល១ខែ​ទៀត។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​តែ​អង្គឯង កាលពី​ថ្ងៃទី២២ ឧសភា​កន្លងទៅ បន្ទាប់ពី​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ អស់​មួយរយៈពេល៕



© រក្សាសិទ្ធិដោយ thmeythmey.com