ជាតិ
សង្គមជាតិ
រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ២០០៤ និង​ផ្លូវ​សឡា មិនចាំបាច់​បង់លុយ​ទៀតឡើយ
01, Jun 2015 , 10:20 am        
រូបភាព
ចាប់ពី​ថ្ងៃទី១មិថុនា​ឆ្នាំនេះ​តទៅ រថយន្ត​គ្រប់​ប្រភេទ​អាចធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ២០០៤ និង​ផ្លូវ៣៧១ (ផ្លូវ​សឡា) ដោយ​មិនចាំបាច់​ថវិកា​ទៀតឡើយ។ ការធ្វើដំណើរ ដោយ​ឥតគិតថ្លៃ​សេវា លើ​កំណាត់​ផ្លូវ​ទាំង២នេះ គឺ​បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ការសម្រេច​ឯកភាព​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។



សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ឈប់​កិច្ចសន្យា​យក​កម្រៃ​សេវា​លើ​រថយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្លូវ​ទាំងពីរ​ខាងលើ ជាមួយ​ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប ដែល​ទទួលខុសត្រូវ​អភិវឌ្ឍន៍ កែលម្អ ជួសជុល និង​ថែទាំ កំណាត់​ផ្លូវ​ផ្លូវ២០០៤ និង​ផ្លូវ៣៧១ (ផ្លូវ​សឡា) ហើយ​យក​កម្រៃ​សេវា ពី​រថយន្ត​គ្រប់​ប្រភេទ អាចធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ទាំង២ ។

បើតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី៣១ ខែឧសភា សាលា​រាជធានី​ភ្នំពេញ​គឺជា​អ្នកទទួលខុសត្រូវ​គ្រប់គ្រង​កែលម្អ កំណាត់​ផ្លូវ២០០៤ និង​ផ្លូវ៣៧១នេះ បន្ទាប់ពី​បញ្ឈប់​កិច្ចសន្យា​ជាមួយ​សឡា​អិន​វ៉េ​ស​មែន​គ្រុប ទាក់ទង​នឹង​ការយក​កម្រៃ​សេវា​លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ឆ្លងកាត់៕



© រក្សាសិទ្ធិដោយ thmeythmey.com