កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បាន​សងជំងឺចិត្ត៥លាន​អឺរ៉ូ​ដល់​អៀរ​ឡង់​លើ​ករណី Henry យកដៃ​ទៅ​ប៉ះបាល់
05, Jun 2015 , 1:30 am        
រូបភាព
ដោយ: ថ្មីៗ
លោក John Delaney ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អៀរ​ឡង់ បាន​អះអាង​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វិទ្យុ RTE នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ថាប័ន​របស់លោក​បាន​ទទួល​ប្រាក់​ជំងឺ​ចិត្ត​ចំនួន៥លាន​អឺរ៉ូ (ជិត៦លាន​ដុល្លារ​អាមេរិក) ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជុំវិញ​ករណី​ខ្សែប្រយុទ្ធ​បារាំង Thierry Henry យកដៃ​ទៅ​ប៉ះបាល់ (Handball) ដែល​នាំ​ឲ្យ William Gallas តែ​តបាល់​បញ្ចូល​ទី​លើ​អៀរ​ឡង់  នៅ​វគ្គ​ជម្រុះ World Cup កាលពី​ថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០០៩ ។



បើតាម​លោក John Delaney សហព័ន្ធ​កីឡាបាល់ទាត់​អៀរ​ឡង់ បានទទួល​ជំងឺ​ចិត្តភ្លាមៗ ពោលគឺ​នៅក្នុង​ឆ្នាំ២០០៩ ។ លោក​បាន​បង្ហើប​អាថ៌កំបាំង​ប្រាប់​វិទ្យុ RTE ផងដែរ​ថា ការ​សងជំងឺចិត្ត គឺ​ក្នុងន័យ​លួងលោម​កុំ​ឲ្យ​អៀរ​ឡង់ ធ្វើការ​តវ៉ា​ទៅ​តុលាការ​ទាក់ទង​នឹង​ករណី Handball របស់ Henry ខណៈ​បារាំង បាន​បោះជំហាន​ទៅកាន់​ព្រឹត្តិការណ៍ World Cup កាលពី​ឆ្នាំ២០១០ ។

យោងតាម​ការផ្សាយ​រប​ស់ The Guardian ប្រធាន​ក្រុម Roy Kean នៃ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់ ដែល​បានទាមទារ​ឲ្យ​មានការ​ប្រកួត​ឡើងវិញ ធ្លាប់បាន​និយាយ​សហព័ន្ធ​កីឡាបាល់ទាត់​អៀរ​ឡង់ ទទួលបាន​នូវ​ការ​តបស្នង​វិញ​ជុំវិញ​ករណី Handball របស់ Thierry Henry៕



© រក្សាសិទ្ធិដោយ thmeythmey.com