កីឡាអន្តរជាតិ
អន្តរជាតិ
Serena Williamsឈ្នះ​ពានរង្វាន់​តឺ​នី​ស​Roland-Garros ជា​លើក​ទី៣
07, Jun 2015 , 4:30 pm        
រូបភាព
ដោយ:

នៅ​ថ្ងៃ​ប្រកួត​តឺ​នី​ស​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​Roland-Garros នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​សៅរ៍​ម្សិលមិញ កីឡា​ការ​នី​អាមេរិក​Serena Williams បានទទួល​ជោគជ័យ​លើ​ដៃគូ​ប្រកួត​របស់​នាង ជា​ជនជាតិ​ឆែក​Lucie Safarova ជាមួយ​លទ្ធផល ៦-៣, ៦-៧(២/៧), ៦-។ នេះ​ជា​លើក​ទី៣ហើយ ដែល​Serena បានទទួល​ពានរង្វាន់​បារាំង។ ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​Roland-Garros បុរស រវាង​ជនជាតិ​ស៊ែរ​ប៊ី Novak Djokovic និង​ជនជាតិ​ស្វ៊ី​ស Stan Wawrinka។


 
ទោះជា​គ្រុនផ្តាសាយ​ប៉ុន្មាន​ថ្ងៃ​មកហើយ​ក្តី ក៏​កីឡា​ការ​នី​តឺ​នី​ស​អាមេរិក សេ​រេ​ណា វី​ល្លី​យ៉ាំ អាយុ៣៣ឆ្នាំ នៅតែ​អាច​ដណ្តើមបាន​ជោគជ័យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Roland-Garros នៅ​ទីក្រុង​ប៉ារីស​បានដែរ។ នៅ​សេ​តទី២ កីឡា​ការ​នី​ជនជាតិ​ឆែក លូ​ស៊ី សា​ហ្វា​រ៉ូ​វ៉ា អាយុ២៨ឆ្នាំ បាន​តទល់​យ៉ាង​ស្វិតស្វាញ​រហូត​ឈ្នះ​សេត​ទី២ ធ្វើអោយ​កីឡា​ការ​នី​អាមេរិក​ប្រុងខ្លួន​ឡើងវិញ។ នៅ​សេ​តទី២នេះ អ្នកទស្សនា​ខ្លះ​គិតថា សេ​រេ​ណា ប្រហែលជា​ពិបាក​នឹង​យកឈ្នះ​ដៃគូ​នាង​ហើយ។ ប៉ុន្តែ សេ​រេ​ណា​បាន​ខំ​ដណ្តើមយក​ជោគជ័យ​មក​វិញ នៅ​សេ​តទី។

ក្នុងពេល​ទទួលពានរ​ង្វាន់ សេ​រេ​ណា​បាន​និយាយ​ជា​ភាសា​បារាំង សំដែង​ក្តីរំភើប​ចំពោះ​ជោគជ័យ​ដ៏​ធំ​នេះ។ ពាន​បារាំង​Roland-Garrosធ្វើអោយ​កីឡា​ការ​នី​អាមេរិក​សេ​រេ​ណា ឈ្នះ​ពាន​តឺ​នី​សធំៗអន្តរជាតិ​សរុប២០ពានរង្វាន់។ មុន​ទទួលពាន​Roland-Garrosជា​លើក​ទី៣នៅ​ឆ្នាំ២០១៥នេះ នាង​ធ្លាប់​ឈ្នះ​ពាន​នេះ ពីរដង​ហើយ​ដែរ គឺ​ក្នុង​ឆ្នាំ២០០២ និង​ឆ្នាំ២០១។

ខាង​ផ្នែក​បុរស​វិញ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ នេះ កីឡាករ​ជនជាតិ​ស៊ែរ​ប៊ី លំដាប់​លេខ១ពិភពលោក Novak Djokovic នឹង​ប្រកួត​ជាមួយ​កីឡាករ​ស្វ៊ី​ស Stan Wawrinka។ កន្លងមក តែត្រឹម៣សេត​ប៉ុណ្ណោះ ចូ​កូ​វិច​បានឈ្នះ​យ៉ាង​រហ័ស​លើ​កីឡាករ​ជើងឯក​អេ​ស្ប៉ា​ញ Rafael Nadal។ លោក​ណា​ដាល់ ឈ្នះ​ពានរង្វាន់​នៅ​បារាំង៩ដង​ហើយ។ ទោះ​បែបនេះ​ក្តី ម្សិលមិញ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចូ​កូ​វិច បានឈ្នះ​កីឡាករ​អេកូ​ស Andy Murray យ៉ាង​លំបាក។ គេ​គិតថា ថ្ងៃអាទិត្យ​នេះ លោក​ចូ​កូ​វិច​អាច​នឹង​ឈ្នះ​លើ​កីឡាករ​ស្វ៊ី​ស វ៉ា​វ្រិ​ន​កា៕




© រក្សាសិទ្ធិដោយ thmeythmey.com