អត្ថបទពាណិជ្ជកម្ម
កា​រប​ញ្ចំា​ង​កុន​សប្បុរសធម៌ នៅ​រោងភាពយន្ត​ផ្លា​ទី​នៀម
09, Jun 2015 , 1:50 pm        
រូបភាព
ដោយ: ថ្មីៗ

   
នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី9 ខែមិថុនា ឆ្នាំ 2015រោងភាពយន្ត​ផ្លា​ទីនៀ​ម​បាន​ធើ្វ​ការប្រគល់​នូវ​ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ​រឿង អ្នកលេង​ជើង​ខ្វេរ  ដែល​ដា​ក់ប​ញ្ចំ​ង​នូវថ្ងៃ​អាទិ​ត្រ ម៉ោង 2:15 រសៀល និង 5:20 ល្ងាច ដល់​អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ក្រោម​ប្រធានបទ “ចូលរួម​ទាំងអស់គ្នា​ដើម្បី​បុព្វហេតុ​ការពារ​កុមារ​កម្ពុជា” ។សំបុត្រ​ត្រូវបាន​ដាក់លក់​នូវ រោងភាពយន្ត​ផ្លា​ទី​នៀម​Brown Café (BKK) និង The Mou Café ចាប់ពី​ថ្ងៃ ទី 12th- 17thខែឧសភា តែប៉ុណ្ណោះ។ រាល់​ការ​ជាវ​សំបុត្រ​ក្នុង​តំលៃ 4$ និង​មាន​បន្ថែម​ជូន​នូវ​អាវយឺត​ដ៏​ស្រស់ស្អាត​និង​ផ្លិត​ពី​អង្គការ បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ផងដែរ។ ថវិកា​ចំនួន 100 ភាគរយ ត្រូវបាន​ប្រគល់​ជួន​ដល់​អង្គការ​សំរាប់​បុព្វហេតុ​ការពារ​កុមារ។

នេះ​ជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន​ទៀត​ដែល​រោងភាពយន្ត​ផ្លា​ទី​នៀម​បានធ្វើ ការចូលរួម​នូវ​សកម្មភាព​សប្បុរសធម៌​នេះ​ក្នុង​គោលបំនង ចូលរួមចំនែកក្នុងការ​ការពារ​កុមារ​ដែល​ជួបនឹង​វិបត្តិ ក៏ដូចជា​រងគ្រោះ​ពី​អំពើ​ហឹ​ង្សា​គ្រប់​រូបភាព​មកលើ   កុមារ។ គួរ​បញ្ចា​ក់ថា អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា គឺជា​អង្គការ​ការប្រឹក្សា​ការ​កាំ​ពារ​កុមារ​ដោយ​ឥតគិតថ្លៃ២៤ម៉ោង​ទូរ​ទាំង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​អង្គការ បានទទួល​ការ​ទូរស័ព្ទ​សូម​ប្រឹក្សា​ជា​មធ្យម​ពី10,000 ទៅ 12,000 ករណី​ជា​រៀងរាល់ខែ។

រោងភាពយន្ត ផ្លា​ទីនៀ​ម​មាន​មោទនៈភាព​ក្នុងការ​ចូលរួមចំនែក​សំខាន់​ទៅលើ​ទំនួល​ខុសត្រូវ​សង្គម​ពិសេស​ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល។កន្លងមក រោងភាពយន្ត ផ្លា​ទី​នៀម​ធ្លាប់បាន​ចូលខ្លួន​នៅក្នុង​សកម្មភាព​សង្គម​ជាច្រើន​ដូច​ជាការ​ប្រមូលយក​នូវ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ទៅ​បរិច្ចាគ​ដល់​មណ្ឌល​កុមារកំព្រារ​នៅ​ខេត្តកំពង់ស្ពឺ និង​ការកសាង​នូវ​បណ្ណាល័យ​នៅ​ខេត្តកណ្តាល​ព្រមទាំង​ការបង្កើត​នូវ​ព្រឹត្តិការណ៍​សង្គមសំខាន់ៗជាច្រើន​ទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖
កញ្ញា អ៊ុយ រដ្ឋ​ដាលីន   ផ្នែក​ទំនាក់ទំនង​សាធារណៈ​និង​ទីផ្សារ រោងភាពយន្ត​ផ្លា​ទី​នៀម
Tel: 093 230 768Email: [email protected]


(អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com