ជាតិ
បទយកការណ៍ / បទសម្ភាសន៍
និស្សិត​ពីរ​នាក់ គ្រោង​សរសេរ​សៀវភៅ​ស្តីពី «វិទ្យាសាស្ត្រ​កៅស៊ូបែបទំនើប»
11, Jun 2015 , 8:59 am        
រូបភាព
ដោយ:

ព្រះវិហារ៖ លោក អ៊​ន ដេ​ឆា និង​លោក ស៊ុន ប៊ុន​វឌ្ឍន៍ ជា​និស្សិត​ឆ្នាំ​ទី៤ ផ្នែក​វិទ្យាសាស្ត្រ​កៅស៊ូ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​ចុះ​កម្មសិក្សា​នៅក្នុង​ក្រុមហ៊ុន​ដាំ​ដំណាំ​កៅស៊ូ​មួយ​នៅ​ខេត្តព្រះវិហារ​ថា៖«ខ្ញុំ​សម្រេចចិត្ត​ចុះ​កម្មសិក្សា​នៅទីនេះ ព្រោះ​ជា​ក្រុមហ៊ុន​បរទេសមួយ​ដែល​បាន​នាំយក​នូវ​បច្ចេកទេស​ថ្មី​មក​វិនិយោក​លើ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា ហើយ​ជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នៅលើ​ពិភពលោក​ផងដែរ»។


និស្សិត អ៊​ន ដេ​ឆា គ្រោង​សរសេរ​សា​រណា​ស្តីពី«ការសម្អាត​ដី និង​រៀបចំ​ដី​ដាំ​កូន​កៅស៊ូ ដោយ​ប្រើ​បច្ចេកទេស​បែប​ទំនើប»។ រីឯ​និស្សិត ស៊ុន ប៊ុន​វឌ្ឍន៍​គ្រោង​សរសេរ​សារ​ណា​ស្តីពី«ការបណ្តុះ​និង​បង្កាត់​ពូជ​កៅស៊ូ​សុទ្ធ» ជា​ប្រភេទ​កៅស៊ូ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​ឡើយ។លើសពីនេះ និស្សិត​ជំនា​ន់ទី​ពីរ​ទាំង​ពីររូប​រំពឹងថា៖ «ចំណេះដឹង និង​បទពិសោធន៍​ដែល​ខ្ញុំ​គ្រោង​បញ្ចូល​ទៅក្នុង​សៀវភៅ​ស្រាវជ្រាវ​នេះ គឺមាន​ប្រយោជន៍​ច្រើន​សម្រាប់​និស្សិត​ជំនាន់​ក្រោយ​ដែល​ចង់​រៀនសូត្រ​និង​ស្រាវជ្រាវ​ពីព្រោះ​ជា​ចំណេះដឹង​ថ្មី​ដែល​ខ្ញុំ​បាន​រៀន​ពី​បរទេស​ផ្ទា​ស់​ដែល​ពួកគាត់​ជា​អ្នកគ្រប់គ្រង​ចម្ការកៅស៊ូ​នៅទីនេះ»៕

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជាវ សំណាង អ្នកសារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ជាមួយនឹង​និស្សិត​ជំនាន់​ទី​ពីរ​នៃ​ជំនាញ​វិទ្យាសាស្ត្រ​កៅស៊ូ​ទាំង​ពីររូប ដូចតទៅ៖











© រក្សាសិទ្ធិដោយ thmeythmey.com