ពីនេះ ពីនោះ
តើ​ខ្សែជីវិត​មនុស្ស មាន​ប៉ុន្មាន​ដំណាក់កាល?
13, Jun 2015 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ

ខ្សែជីវិត​របស់​មនុស្ស​គ្រប់រូប​នៅលើ​លោក មានកា​រវិ​វដ្ត​ជា ៥ដំណាក់កាល​ដូចខាងក្រោម៖



១. រស់៖ ចាប់តាំងពី​មនុស្ស​មក​ចាប់កំណើត​រហូតដល់​អាយុ ៥ឆ្នាំ មនុស្ស​ត្រូវរ​ស់សិន។ ការ​រស់​នោះ​ត្រូវ​ពឹង​ផ្អែកលើ​ឪពុកម្តាយ និង​អាណាព្យាបាល​ទាំងស្រុង។
២. រៀន៖ ចាប់ពី​វ័យ៦ឆ្នាំ ដល់២២ឆ្នាំ​គឺ​មនុស្ស​គ្រប់រូប​ត្រូវតែ​រៀន។
៣. រក៖ ចាប់ពី​វ័យ ២៣ឆ្នាំ ដល់៦៥ឆ្នាំ​មនុស្ស​ត្រូវ​ស្វះ​ស្វែងរក​ទ្រព្យ​ដោយ​ការប្រើ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ដែល​ខ្លួន​មាន។
៤. រីករាយ៖ ចាប់ពី​វ័យ៦៦ឆ្នាំ ដល់ ៧៥ឆ្នាំ​គឺជា​វ័យ​ដែល​ត្រូវ​សម្រាក​ពី​ការងារ ឬ​ប្រើ​ពេលវេលា​ចុងក្រោយ​នៃ​ជីវិត ដើម្បី​ទទួលបាន​ភាព​រីករាយ។
៥. រុះ​រោយ៖ ចាប់ពី​វ័យ ៧៥ឆ្នាំ ដល់ ១០០ឆ្នាំ គឺជា​ពេល​មួយ​ដែល​មនុស្ស​គ្រប់រូប​កាន់តែ​ខ្សោយ កាន់តែ​ទ្រុឌទ្រោម និង​ជីវិត​មរណៈ។

ដកស្រង់​ចេញពី​សៀវភៅ រលាស់​ខ្លួន​ពី​ក្រ​ទៅ​មាន






© រក្សាសិទ្ធិដោយ thmeythmey.com