កីឡាអន្តរជាតិ
អន្តរជាតិ
Floyd មាន​ចំណូល​ច្រើនជាងគេ​លើ​លោក ដោយ​នាំមុខ Pacquiao, Ronaldo, Messi
14, Jun 2015 , 6:59 pm        
រូបភាព
ដោយ: ធីតា

កាលពីពេលថ្មីៗនេះ Forbes ទស្សនា​វ​ដ្តី​សេដ្ឋកិច្ច​របស់​អាមេរិក​ដ៏​ល្បីល្បាញ​ពេញ​ពិភពលោក បានចេញ​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​ដែល​រកចំណូលបាន​ច្រើនជាងគេ​លើ​ពិភពលោក​ចំនួន១០០នាក់​សម្រាប់​ឆ្នាំ២០១៥ ។ កីឡាករ​ប្រដាល់​អាមេរិក Floyd Mayweatherស្ថិតនៅ​លំដាប់​ខ្ពស់​ជាងគេ ខណៈ Manny Pacquiao (ប្រដាល់), Cristiano Ronaldo (បាល់ទាត់), Lionel Messi(បាល់ទាត់) និង Roger Federer (វាយ​កូន​បាល់) ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់។



នៅក្នុង​បញ្ជី​កីឡាករ​ទាំង១០០នាក់ កីឡាករ​ដែលមាន​វ័យក្មេង​ជាងគេ​រួមមាន Neymar (បាល់ទាត់), James Rodriguez (បាល់ទាត់) Tyron Smith (បាល់ទាត់​អាមេរិក) Eden Hazard (បាល់ទាត់) និង Gareth Bale (បាល់ទាត់) ។

រីឯ​កីឡាករ​ដែលមាន​វ័យ​ចំណាស់​ជាងគេ មាន Phil Mickelson (វាយកូនគោល)  Dale Earnhardf (ប្រណាំង​រថយន្ត) David Ortiz (បេ​ស្ប​ល) WladimirKlitschko (ប្រដាល់) Jimmie Johnson (ប្រណាំង​រថយន្ត)។

កីឡាការិនី​តែ​ពីរ​នាក់​គត់​ដែល​ស្ថិតក្នុង​បញ្ជី​អត្ត​ព​លិ​កមាន​ចំណូល​ច្រើន ដែល​ក្នុងនោះ មាន​កីឡាការិនី​វាយ​កូន​បាល់ Maria Sharapovaនិង Serena Williams។

ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ១០រូប​ដែលមាន​ចំណូល​ច្រើនជាងគេ៖
១. Floyd Mayweather, (ប្រដាល់)៖ ៣០០លាន​ដុល្លារ​អាមេរិក
២. Manny Pacquiao (ប្រដាល់)៖១៦០លាន​ដុល្លារ​អាមេរិក
៣. Cristiano Ronaldo (បាល់ទាត់)៖៧៩,៦លាន​ដុល្លារ​អាមេរិក
៤. Lionel Messi (បាល់ទាត់)៖ ៧៣,៨លាន​ដុល្លារ​អាមេរិក
៥. Roger Federer (វាយ​កូន​បាល់)៖ ៦៧លាន​ដុល្លារ​អាមេរិក
៦. LeBron James (បាល់បោះ)៖ ៦៤,៨លាន​ដុល្លារ​អាមេរិក
៧. Kevin Durant (បាល់បោះ)៖ ៥៤,១លាន​ដុល្លារ​អាមេរិក
៨. Phil Mickelson (វាយកូនគោល)៖ ៥០,៨លាន​ដុល្លារ​អាមេរិក
៩. Tiger Woods (វាយកូនគោល)៖ ៥០,៦លាន​ដុល្លារ​អាមេរិក
១០. Kobe Bryant (បាល់បោះ)៖ ៤៩,៥ លាន​ដុល្លារ​អាមេរិក៕

នេះ​ជា​បញ្ជី​ឈ្មោះ​ទាំង១០០នាក់
http://www.forbes.com/athletes/list/#tab:overall


© រក្សាសិទ្ធិដោយ thmeythmey.com