ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខួប​លើក​ទី៥៣ឆ្នាំ ដែល​កម្ពុជា​ទទួលបាន​ប្រាសាទព្រះវិហារ​វិញ
15, Jun 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

 
ភ្នំពេញ: ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២គឺជា​ថ្ងៃ​ដែល​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បានសម្រេច​ប្រគល់​ប្រាសាទព្រះវិហារ​ឲ្យ​មក​ប្រទេស​កម្ពុជា​គ្រប់គ្រង​វិញ ក្រោយពី​បារាំង​ប្រគល់​ឲ្យ​ថៃ​កាន់កាប់​នៅ​ឆ្នាំ១៩៥។ គួរ​បញ្ជាក់ថា ថ្ងៃទី១៥ មិថុនា​នេះ គឺជា​ខួប​លើក​ទី៥៣ឆ្នាំ ដែល​ប្រាសាទ​ព្រះ​បាន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ដោយសារ​ព្រះរាជ​សកម្មភាព​ទាមទារ​យក​ប្រាសាទព្រះវិហារ​ពី​ថៃ​មកវិញ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ។



ចំណែក​កាល​ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ បានប្រកាស​សេចក្តីសម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី​ជា​ស្ថាពរ​លើ​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ព្រមទាំង​បង្គាប់​ឲ្យ​ថៃ​ដកទ័ព​ចេញពី​ព្រំដែន​ជម្លោះ។

គួររំលឹកថា ប្រាសាទព្រះវិហារ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក របស់​អង្គការ UNESCOនៅ​ថ្ងៃទី៧កក្កដា ឆ្នាំ២០០៨ ។



© រក្សាសិទ្ធិដោយ thmeythmey.com