កីឡាអន្តរជាតិ
អន្តរជាតិ
David Beckham ចូលប្រឡូក​ជា​លើកដំបូង​ក្នុង​ពិភព​ភាពយន្ត
16, Jun 2015 , 10:51 am        
រូបភាព
ដោយ: ធីតា

នៅ​ទីបំផុត ក្តី​ស្រមៃ​ចូលប្រឡូក​ក្នុង​ពិភព​ភាពយន្ត​របស់ David Beckham បាន​ក្លាយជា​ការពិតហើយ។ អតីត​កីឡាករ​បាល់ទាត់​នេះ​ត្រូវបាន​ជ្រើសរើស​ឲ្យ​សម្តែង​ជា​តួអង្គ​មួយ​នៅក្នុង​រឿង King Arthur របស់​សមិទ្ធិ​ករ Guy Ritchie ដែល​បង្ហាញ​ពី​ប្រវត្តិ​របស់​សេ្ត​ច Arthur មុនពេល​ឡើង​គ្រង​រាជ​នៅ​អង់គ្លេស។



នៅក្នុង​រឿង​នោះ David ត្រូវ​ព្យាយាម​ដក​ដាវ Excalibur ពី​ក្នុង​ផ្ទាំង​ថ្ម ឲ្យ​បាន​មុន​ស្តេច Arthur ។ លោក Harvey Weinstein ផលិតករ​ជនជាតិ​អាមេរិកាំង​បាន​សម្តែង​នូវ​ក្តី​ពេញចិត្ត​ចំពោះ​ការ​ប្រឡូក​ក្នុង​ពិភព​ភាពយន្ត​របស់​អតីត​កីឡាករ​បាល់ទាត់​អង់គ្លេស​អាយុ ៤០ ឆ្នាំនេះ។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត The Sun លោក​បាន​និយាយថា៖ « David មាន​សមត្ថភាព អាចធ្វើអ្វីៗគ្រប់បែបយ៉ាង​ដែល​គេ​ចង់​ធ្វើ រួមទាំង​ការ​ក្លាយជា​តារាភាពយន្ត​ផងដែរ »។

ការបោះ​ជំហាន​ដំបូង​នេះ​ប្រហែលជា​អាច​ឲ្យ David Beckham មានឱកាស​ចូលខ្លួន​ក្នុង​ផលិតកម្ម​របស់ Hollywood ។ King Arthur នឹង​ចាប់​បញ្ចាំង​នៅ​ដើមខែ​សីហា ឆ្នាំ២០១៦ខាងមុខនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com