ពីនេះ ពីនោះ
តើ​ពាក្យ «អោយ, ឲ្យ, ឱ្យ, ឱយ» មួយណា​ត្រូវ?
22, Jun 2015 , 7:21 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ស្ទើរ​គ្រប់គ្នា​នៅតែ​សរសេរ​ពាក្យ​នេះ​ខុស ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រូវ ឬ​ណាមួយ​ខុស​នៅឡើយ​ទេ។ បើតាម​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ឲ្យ» ឬ «ឱ្យ» ក៏បានដែរ។ ពាក្យ​នេះ​មានន័យ​ពីរ​ផ្សេងគ្នា។



ន័យ​ទី១៖
គឺ​ធ្វើ​អំណោយ ដោយ​លះអ្វីៗដល់​អ្នកដទៃ។ ឧទាហរណ៍៖ ឲ្យ​ប្រាក់, ឱ្យ​ស្បៀង, ឲ្យ​គ្រឿង​ស្លៀកពាក់។ ល។

ន័យ​ទី២៖
  គឺ​ប្រើ, បង្គាប់, ញ៉ាំង មានន័យថា ឲ្យ​ធ្វើ, ឱ្យ​រៀន, ឲ្យ​ទៅ។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត​ត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com