ពីនេះ ពីនោះ
ធ្វើយ៉ាងដូចម្តេចទើបក្លាយជាអ្នកស្តាប់ដ៏ល្អ ?
22, Jun 2015 , 7:35 am        
រូបភាព
ដោយ: ថ្មីៗ

មិនមែន​មនុស្ស​គ្រប់គ្នា​និយាយ​ទៅកាន់​អ្នក អ្នក​អាច​ចាប់បាន​សាច់រឿង​ទាំងមូល​នោះទេ។ ហើយ​មនុស្ស​គ្រប់គ្នា​ដែល​បាន​និយាយ​មកកាន់​អ្នក ក៏​មិន​ប្រាកដ់ថា ជា​រឿង​ពិត​ទាំងអស់​នោះដែរ។ តើ​គួរ​ស្តាប់​ពួកគេ​និយាយ​ដោយ​របៀប​ណា ទើប​អាច​យល់​សាច់រឿង​ទាំងមូល​បាន? តើ​គួរ​សង្កេតមើល​បែបណា ទើប​ដឹងថា​អ្វីដែល​គេ​និយាយ​ជា​រឿង​ពិត​ឬ​មិន​ពិត?

 


ទី១) សម្លឹងមើល​ដៃគូ​ឆ្លើយឆ្លង៖
នៅពេល​កំពុង​ស្តាប់​ដៃគូ​ឆ្លើយឆ្លង អ្នក​ត្រូវ​សម្លឹងមើល​ដៃគូ​ឲ្យ​ចំ​មុខ និង​ស្តាប់​ដោយ​យកចិត្តទុកដាក់។

ទី២) កត់ត្រា​ចំណុចសំខាន់៖ ត្រូវ​កត់ចំណាំ​នូវ​ចំណុចសំខាន់ៗ ដែល​ទាក់ទិន​នឹង​ប្រធានបទ និង​កត់ចំណាំ​នូវ​ពាក្យ​គន្លឹះ និង​ចំណុច​ណា​ដែល​អ្នក​មិនទាន់​យល់ច្បាស់។

ទី៣) ចេះ​ឆ្ងល់ និង​ចោទ​ជា​សំណួរ៖
ត្រូវ​ចេះ​ឆ្ងល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ចោទ​ជា​សំណួរ​នូវ​ចំណុច​ដែល​អ្នក​មិនទាន់​យល់ ដោយ​ប្រើ​សំណួរ (what, when, where, why, who, and How)។ 

ទី៤) លើកទឹកចិត្ត​ដៃគូ​ឆ្លើយឆ្លង៖
អ្នក​ត្រូវធ្វើ​ការឆ្លើយតប​ទៅ​ដៃគូ​វិញ ដោយ​បង្ហាញ​ទឹកមុខ​ចាប់អារម្មណ៍ និង​ស្នាមញញឹម ឬ​ប្រើ​ជាស​ញ្ញា​ដែល​អាច​បញ្ជាក់បាន​ថា អ្នក​យល់​ពីអ្វី​ដែល​គេ​បាន​និយាយប្រាប់​អ្នក។ 

ទី៥) សង្ខេប​ខ្លឹមសារ៖ ត្រូវ​សង្ខេប​នូវ​ចំណុច​ដែល​អ្នក​ចាប់អារម្មណ៍ និង​គិតថា ជា​ចំណុច​សំខាន់​នៃ​សាច់រឿង​ទាំងមូល ហើយ​ត្រូវ​និយាយ​នូវ​ចំណុច​សង្ខេប​ទាំងនោះ​ទៅកាន់​ដែ​គូសន្ទនា​វិញ ដើម្បី​បញ្ជាក់ថា ដៃគូ​របស់​អ្នក​ពិតជា​និយាយ​អីច្ចឹង​មែន​ឬទេ។

ទី៦) ថ្លឹងថ្លែង​ហេតុផល​ឲ្យ​បាន​ច្បាស់៖ មិនមែន​អ្វីដែល​ដៃគូ​ឆ្លើយឆ្លង​របស់​អ្នក​និយាយ អ្នក​អាច​ជឿ​ឬ​គិតថា​គេ​និយាយ​ត្រូវ​ទាំងអស់​នោះទេ។ អ្នក​ត្រូវតែ​ដឹងថា គេ​ជា​មនុស្ស​បែបណា? គេ​មាន​ទំនោរ​ទៅខាង​ណា? អ្វីដែល​គេ​បាន​និយាយ​ពិត​ជាមាន​ហេតុផល​គ្រប់​ជ្រុងជ្រោយ និង​ភស្តុតាង​ច្បាស់លាស់​ដែរឬទេ? ៕


© រក្សាសិទ្ធិដោយ thmeythmey.com