ពីនេះ ពីនោះ
តើ​មាន​គោលការណ៍​អ្វីខ្លះ ដែល​អ្នក​ត្រូវតែ​ចងចាំ នៅពេល​រកស៊ី?
22, Jun 2015 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ

បើ​អ្នក​ចងចាំ​គោលការណ៍​ទាំងនេះ នោះ​អ្នកនឹង​ជោគជ័យ ក្នុង​មុខរបរ​អ្នក។



1.    អ្នក​ត្រូវតែ​ចងចាំ​ថា ការបង្កើត​មុខរបរ គឺ​ត្រូវតែ​ធ្វើ​ពី​តូច​ឡើង ទើប​ជោគជ័យ មិនត្រូវ​ចាប់ផ្តើម​ភ្លាម ចាប់យក​អា​ធំ​ឡើយ។
2.    អ្នក​ត្រូវតែកំណត់​ទិសដៅ នៃ​ការ​ចំណេញ​ប្រាក់ ពី​ចំនួន​តូច​ទៅ​សិន ទើប​ដល់​ចំនួន​ធំ។
3.    អ្នក​ត្រូវតែ​ខិតខំ​ពង្រីក​មុខរបរ​អ្នក ទៅមុខ​ជានិច្ច មានន័យថា កាន់តែ​ធ្វើ កាន់តែ​ធំ។
4.    អ្នក​ត្រូវតែ​ចងចាំ​ជានិច្ច នូវ​ពាក្យ​ជំនឿ​ចិត្ត ពេលដែល​អ្នករកស៊ី ព្រោះ​វា​អាច​នាំ​អ្នក​ទៅរក​ភាពជោគជ័យ។
5.    នៅពេលដែល​អ្នក​ប្រើ​មនុស្ស អ្នក​មិនត្រូវ​សង្ស័យ​ច្រើន​ទេ ព្រោះ​វា​អាចធ្វើ​ឱ្យគេ​មិន​សប្បាយចិត្ត ហើយ​បំផ្លាញ​ការរកស៊ី​របស់​អ្នក​បាន៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com