ពីនេះ ពីនោះ
និស្សិតរៀនបណ្តើរ ធ្វើការស្ម័គ្រចិត្តបណ្តើរល្អឬទេ ?
×
នៅក្នុងផ្នត់គំនិតនិស្សិតមួយចំនួនមិនឲ្យតម្លៃលើការងារស្ម័គ្រចិត្តឡើយ ពីព្រោះពួកគេយល់ថា ធ្វើការងារស្ម័គ្រចិត្តមិនទទួលបានប្រាក់ខែ ខាតពេលវេលា ការសិក្សាធ្លាក់ចុះជាដើម។ ផ្នត់គំនិតនេះបានជិះឥទិ្ធពលអវិជ្ជមានទៅដល់និស្សិតទាំងនេះវិញ នៅពេលដែលពួកគេស្វែងរកការងារធ្វើ ពីព្រោះគេត្រូវការធនធានមនុស្សដែលមានបទពិសោនធ៍ការងារ។
សំណួរសួរថា រៀនបណ្តើរ ធ្វើការស្ម័គ្រចិត្តបណ្តើរល្អឬទេ? សំណួរនេះនិស្សិតទាំងអស់ត្រូវតែពិចារណា វិភាគ ថ្លឹងថ្លែងឲ្យបានច្បាស់។ ទី១) រៀនចប់ថ្នាក់បរិញ្ញាបត្រ ទើបធ្វើការងារស្ម័គ្រចិត្ត ជាជម្រើលល្អសម្រាប់អ្នកដែរឬទេ។ ទី២) រៀននៅមហាវិទ្យាល័យបណ្តើរ ធ្វើការស្ម័គ្រចិត្តបណ្តើរ ជាជម្រើសល្អសម្រាប់អ្នកដែរឬទេ។
បើទោះជារង់ចាំរៀនចប់ ទើបធ្វើការ ឬរៀនបណ្តើរ ធ្វើការបណ្តើរសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា តែគ្រាន់តែមានមួយណាឱកាស និងមានប្រយោជន៍ជាងប៉ុណ្ណោះ។
រៀនចប់ ទើបធ្វើការ៖ និស្សិតមានពេលរៀនដោយខ្លួនឯងច្រើន រៀនពូកកែខាងទ្រឹស្តី ទទួលបានពិន្ទុខ្ពស់ មានឱកាសប្រឡងយកអាហារូបករណ៍ជាដើម។ ប៉ុន្តែ ពួកគេមិនមានបទពិសោធន៍ទាក់ទិននឹងមេរៀនទាំងនោះឡើយ។ ជាពិសេស ឱកាសការងារក៏មិនសូវមានដែរ ព្រោះពេលសម្ភាសន៍ការងារគេត្រូវការអ្នកមានបទពិសោធន៍យ៉ាងហោចណាស់ក៏មួយឆ្នាំទៅពីរឆ្នាំដែរ។
រៀនបណ្តើរ ធ្វើការបណ្តើរ៖ និស្សិតមិនសូវមានពេលរៀនដោខ្លួនឯង រៀនទ្រឹស្តីក៏មិនពូកែ ពិន្ទុក៏មិនសូវល្អ ហើយឱកាសប្រឡងយកអាហារូបករណ៍ក៏មិនមានច្រើនដែរ ព្រោះពិន្ទុនៅក្នុងសាលារពួកគេមានកម្រិតទាប នេះក៏ដោយសារតែពួកគេចំណាយពេលធ្វើការច្រើនជាការសិក្សា។ ប៉ុន្តែ ពួកគេមានបទពិសោធន៍ច្រើនក្នុងការងារ នេះក៏ជាឱកាសមួយដែរ នៅពេលដែលពួកគេសម្ភាសន៍ការងារ។ ម្យ៉ាងទៀត ពួកគេស្គាល់សង្គមបានច្រើន មានទំនាក់ទំនងជាមួយមនុស្សច្រើន មានទំនុកចិត្ត ក្លាហ៊ានជាងមុន ចេះបែងចែកការងារ និងការសិក្សាបានល្អ។ ល៕
តើនិស្សិតរៀនបណ្តើរ ធ្វើការស្ម័គ្រចិត្តបណ្តើរល្អឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com