ព័ត៍មានសុខភាព
សុខភាព៖ កុមារ​រាក គួរ​ដោះស្រាយ​បែបណា?
23, Jun 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ត្រូវ​ប្រាកដថា កូន​អ្នក​បាន​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ ដើម្បី​ជួយ​បំបាត់​រោគសញ្ញា និង​បង្ការ​ការខ្វះ​ជាតិ​ទឹក។ ប្រសិនបើ​ទារក កំពុង​បំបៅ​ដោះ អ្នក​ត្រូវ​ផ្ដល់​ឱ្យបាន​គ្រប់គ្រាន់។



អ្នក​ក៏​អាច​ផ្តល់​ទឹកអូ​រ៉ា​លី​ត តាម​មាត់​ឱ្យ​កូន ២ ទៅ ៣ ដង​ក្នុង​មួយ​ម៉ោង ព្រោះថា​ទឹកអូ​រ៉ា​លី​ត អាច​ជំនួស​សារធាតុ​រាវ និង​អំបិល​ដែល​បាន​បាត់បង់ ដោយសារ​ជំងឺ​រាករូស។ អ្នក​ត្រូវ​ផ្តល់ឱ្យ​កូន​អ្នក​តែ​ទឹក​និង​ការ​បំបៅ​ដោះ​កូន​ដោយ​ដោះ ឬ​ទឹកដោះគោ និង​ត្រូវជៀ​សវ​វាង​ការផ្ដល់​ទឹក​ផ្លែឈើ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់ និង​ភេសជ្ជៈ​មាន​ពពុះ​ឧស្ម័ន​ច្រើន និង​មិនត្រូវ​ផ្ដល់​ថ្នាំ​ប្រឆាំង​ការ​រាករូស​នោះទេ ចំពោះ​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ ព្រោះ​វា​អាច​បង្កឱ្យមាន ផលប៉ះពាល់​ធ្ងន់ធ្ងរ។

ដើម្បី​បង្ការ​ការឆ្លង​ជំងឺរាក ទៅ​កុមារ​ដទៃទៀត អ្នក​ត្រូវដាក់​គេ​ឱ្យ​ឆ្ងាយ ពី​កុមារ​ដទៃ យ៉ាងហោចណាស់ ៤៨ ម៉ោង បន្ទាប់ពី​ការ​រាករូស​ចុងក្រោយ ហើយ​មិន​ត្រូវឱ្យ​កុមារ​ដែរ​រាក ហែល​ទឹក​យ៉ាងតិច ២ សប្តាហ៍៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com