ពីនេះ ពីនោះ
តើ​ពាក្យ «ប្រឡូក, ប្រលូក» មួយណា​ត្រូវ​ជាង?
24, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា​ចំពោះ​ពាក្យ«ប្រឡូក» និង «ប្រលូក» ដោយ ខ្លះ​អះអាងថា​ពាក្យ«ប្រឡូក»ជា​ពាក្យ​ត្រូវ។ ខ្លះ​ទៀតថា​សរសេរ​ពាក្យ«ប្រលូក»ទើប​ជា​ពាក្យ​ត្រឹមត្រូវ។ បើតាម​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​ត្រូវ​ដូចគ្នា ប្រើ​ក្នុងន័យ​តែមួយ គឺ​សរសេរ​ជា«ប្រឡូក»ឬ«ប្រលូក»ក៏បាន។ ពាក្យ​នេះ​ជា​កិរិយាសព្ទ​មានន័យថា លូក​ប្រវាយប្រតប់​គ្នា ច្របូក​ប្រចល់, ដែល​លូកដៃ​រាវ​ច្របូកច្របល់​គ្នា។ ពាក្យ​នេះ​គេ​ច្រើន​សរសេរ«ប្រឡូក»ជាង។ ឧទាហរណ៍៖ ប្រឡូកប៉ូកប៉ាក់, ប្រឡូកប្រឡាក់,...៕

 

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com