ពីនេះ ពីនោះ
ត្រូវ​ដឹកនាំ​ជីវិត​ខ្លួនឯង​ដោយ​របៀប​ណា ទើប​ទទួលបាន​ជោគជ័យ ?
24, Jun 2015 , 8:02 am        
រូបភាព
ដោយ: ថ្មីៗ

ការដឹកនាំ​ជីវិត​ខ្លួនឯង គឺជា​វិធី​ឬ​របៀប​នៃ​កា​របៀប​ចំ​គម្រោង​ឬ​ផែនការ​សម្រាប់​ជីវិត​ខ្លួនឯង ដោយមាន​ការទទួលខុសត្រូវ​មើលថែ​ខ្លួនឯង បង្កើន​សមត្ថភាព​រប​ស់​ខ្លួន កំណត់​គោលដៅ​ក្នុង​ជីវិត​ឲ្យ​ច្បាស់លាស់ អនុវត្តន៍​សកម្មភាព​ប្រចាំថ្ងៃ​ឲ្យ​ត្រូវ​នឹង​គោលដៅ​ដែល​ខ្លួន​ចង់បាន និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ជីវិត​ខ្លួនឯង។ បន្ថែម​ពីនេះ ត្រូវ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង និង​មាន​ជំនឿ​លើ​ខ្លួនឯង ព្រោះ​វា​ជា​កម្លាំង​ជំរុញ​ខ្លួន​អ្នក​ឲ្យ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​ជីវិត​របស់​អ្នក។



ម្យ៉ាងទៀត ដើម្បី​ដឹកនាំ​ជីវិត​ខ្លួនឯង​ឲ្យ​ឆាប់​ទទួលបាន​ជោគជ័យ អ្នក​ត្រូវតែ​ឆ្លុះបញ្ចាំង​ឬ​វាយតម្លៃ​ពី​ខ្លួនឯង​ជាមុនសិន។ ដូច្នេះ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា៖ តើ​ខ្ញុំ​ចូលចិត្ត​អ្វីខ្លះ? មាន​សមត្ថភាព​កម្រិត​ណា? មាន​ទេ​ព្យ​កោសល្យ​អ្វីខ្លះ? មាន​ចំណុចខ្លាំង​និង​ខ្សោយ​អ្វីខ្លះ? គោលបំណង​នៅក្នុង​ជីវិត​របស់ខ្ញុំ តើ​ខ្ញុំ​ចង់​ក្លាយជា​មនុស្ស​បែបណា? សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្ញុំ តើ​ខ្ញុំ​អាច​សម្រេច​គោលដៅ​របស់ខ្ញុំ​ដែរឬទេ? តើ​ឧបសគ្គ​អ្វីខ្លះ ដែល​រារាំង​ខ្ញុំ​មិន​ឲ្យ​សម្រេច​គោលដៅ​នៅក្នុង​ជីវិត? តើ​ខ្ញុំ​ត្រូវធ្វើ​អ្វី​បន្ថែមទៀត ទើប​អាច​ទទួលបាន​ជោគជ័យ​នៅ​ឆាកជីវិត​របស់ខ្ញុំ? ។ ល។

សំណួរ​ទាំងនេះ​ជា​គ្រឹះ​សំខាន់​សម្រាប់​ដឹកនាំ​ជីវិត​របស់​អ្នក​ឲ្យ​ឆ្ពោះទៅរក​ភាពសុខដុមរមនា និង​ភាពជោគជ័យ​នៅក្នុង​ជីវិត៕


 


© រក្សាសិទ្ធិដោយ thmeythmey.com