ពីនេះ ពីនោះ
របៀប​ដោះស្រាយ​បញ្ហា ដ៏​ឆ្លាត​វៃ
25, Jun 2015 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
 
ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​វិធី​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​អាចជួយ​អ្នក​បាន។ តើ​មាន​វិធី​អ្វីខ្លះ?



1.    ការរក្សា​ភាពស្ងប់ស្ងាត់ មិន​ឆេវឆាវ គឺជា​ការដោះស្រាយ​បញ្ហា​ដ៏​ល្អ​បំផុត ព្រោះ​បើ​អ្នក​ឆេវឆាវ នោះ​រឿង នឹង​កាន់តែ​ធំទៅ។

2.    ការ​ឱនលំទោន ក៏​ជា​វិធី​ដែល​អ្នក​គួរតែ​ប្រើ​ដែរ ព្រោះ​បើ​អ្នកខ្លាំង​ទាំងសងខាង នោះ​បញ្ហា គឺ​មិនចេះចប់​ឡើយ ហើយនឹង​មាន កាន់តែច្រើនទៅ។

3.    នៅពេល​ដែលមាន​បញ្ហា អ្នក​មិនត្រូវ​គិតពី​អតីតកាល​ថា អ្នក​មិនគួរ​ធ្វើ​នោះទេ ព្រោះ​ពេលនេះ អ្នករស់នៅ​បច្ចុប្បន្នកាល ដូចនេះ អ្នក​ត្រូវតែ​រក​មធ្យោបាយផ្សេងៗ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ។

4.    នៅពេលដែល​ជួប​បញ្ហាលំបាក អ្នក​ត្រូវតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​រិះរក​វិធីផ្សេងៗ មក​ដោះស្រាយ មិនត្រូវ​អង្គុយចាំ​អ្នកដទៃ មកជួយ​ដោះស្រាយ​ទេ។

5.    អ្នក​មិនត្រូវ​គិត​ច្រើន​នោះទេ នៅពេលដែល​ជួប​បញ្ហាផ្សេងៗ ព្រោះ​មធ្យោបាយ​នឹងមាន សម្រាប់​អ្នក​ដែលមាន​ចិត្ត​ដោះស្រាយ។ បើ​អ្នក​គិត​ច្រើន វា​អាច​ប៉ះពាល់ ដល់​សុខភាព​អ្នក​ណាស់៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com