កីឡាជាតិ
ជាតិ
AFC U-14 Girls៖ ក្រុម​កម្ពុជានាំបីពិន្ទុមក​ផ្ទះក្រោយ​ឈ្នះ​ឡាវ ២-០
25, Jun 2015 , 4:50 pm        
រូបភាព
កីឡាការិនី ញ៉រ ស្រីណែត ដែល​ជាប្រធានក្រុម និងកីឡាការិនីឡាវ POUNA SISAVATH។ រូបថត សហព័ន្ធកីឡាបាល់ទាត់ឡាវ
កីឡាការិនី ញ៉រ ស្រីណែត ដែល​ជាប្រធានក្រុម និងកីឡាការិនីឡាវ POUNA SISAVATH។ រូបថត សហព័ន្ធកីឡាបាល់ទាត់ឡាវ
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​នារី​អាយុ​ ក្រោម១៤ឆ្នាំ​កម្ពុជា បាន​យក​ឈ្នះ​ឡាវ ២-០ នា​ការប្រកួបង្គ្រប់កិច្ច​នៅ​ក្នុងពូល A នៃ​ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន​នៅលើ​ទីលាន YFTC Field ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា នេះ​។ កីឡាការិនី លឹម សុជា បាន​ស៊ុតបាល់បញ្ចូលទីនៅ​នាទី ទី២០ ហើយ​ម៉េត ម៉ាយ៉ាន​ បន្ថែមគ្រាប់ទីពីរនៅនាទី ទី៤៣។



ក្រុម U-14 Girls កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក មាស សំអឿន បាន​ប្រកួត​ចាញ់​មី​យ៉ាន់​ម៉ារ ៣-០ នា​ការប្រកួត​បើកឆាក​ពូ​ល A កាលពី​ថ្ងៃទី២៣ ខែមិថុនា ហើយ​មួយថ្ងៃ​ក្រោយមក ពួកគេ​បាន​ចាញ់​ថៃ​ក្នុង​លទ្ធផល ១-០ ។ ដោយឡែក​ក្រុម​ឡាវ បាន​ចាញ់​ម្ចាស់​ជើងឯក​ថៃ ៩-០ មុននឹង​ចាញ់​មី​យ៉ាន់​ម៉ារ ៤-១ ។ ទាំងឡាវ និងកម្ពុជា សុទ្ធតែហាលអាវពីការប្រកួត៕

© រក្សាសិទ្ធិដោយ thmeythmey.com