កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​បញ្ជូន​យុវជន​ថ្នាល ពីរ​នាក់​ទៅ​ហ្វឹកហាត់២សប្តាហ៍​នៅ​នូ​វែ​ល​សេ​ឡង់
25, Jun 2015 , 11:57 pm        
រូបភាព
សុខ បញ្ញា (ឆ្វេង) និង ស្វាង សំណាង របស់ U-15 ភ្នំពេញក្រោន ត្រូវ​ទៅហ្វឹកហាត់២សប្តាហ៍នៅនូវែល សេឡង់។ រូបថត ហ្វេសប៊ុក Phnom Penh Crown
សុខ បញ្ញា (ឆ្វេង) និង ស្វាង សំណាង របស់ U-15 ភ្នំពេញក្រោន ត្រូវ​ទៅហ្វឹកហាត់២សប្តាហ៍នៅនូវែល សេឡង់។ រូបថត ហ្វេសប៊ុក Phnom Penh Crown
ដោយ: ថ្មីៗ
ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន សម្រេច​បញ្ជូន​កីឡាករ២នាក់​នៃ​ឈុត U-15 Academy គឺ​កីឡាករ សុខ បញ្ញា និង​កីឡាករ ស្វាង សំណាង ទៅធ្វើ​ការហ្វឹកហាត់​រយៈ​ពេល២សប្តាហ៍​ជាមួយ​ក្លិប​យុវជន Wellington Phoenix ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Wellington ប្រទេស​នូ​វែ​ល សេ​ឡង់។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ល្ងាច​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ។



កីឡាករ​ទាំងពីរ​នឹង​ចេញដំណើរ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី២៧ ខែមិថុនា។ ការហ្វឹកហាត់​នៅ​ក្លិប​យុវជន Wellington Phoenix របស់​នូ​វែ​ល សេ​ឡង់ ដែល​ឈុត​ធំ​របស់​ក្លិប​មួយ​នេះ​លេង​នៅក្នុង​ក្របខណ្ឌ​កំពូល​ប្រទេស​អូស្ត្រាលី A-League នឹង​ផ្តល់​បទពិសោធន៍​ដ៏​ល្អ​ដល់ សុខ បញ្ញា និង​ស្វាង សំណាង ជាពិសេស​ការស្វែងយល់​លើ បច្ចេកទេស ក្បួនច្បាប់ ការវិភាគ​កម្រិត​លេង អាហារ​កីឡា និង​ការអភិវឌ្ឍន៍​ផ្នែក​ស្មារតី។

ក្លិប​ភ្នំពេញ​ក្រោ​ន ក៏បាន​បញ្ជាក់​ផងដែរ កីឡាករ​របស់ខ្លួន​ទាំងពីរ​នឹងចូលរួម​ក្នុងការ​អប់រំ​នា​អំឡុងពេល​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​នូ​វែ​ល សេ​ឡង់។ «ឱកាស​នេះ គឺ​អស្ចារ្យ​ខ្លាំង​សម្រាប់​កីឡាករ​ទាំងពីរ​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​ពី​វប្បធម៌ផ្សេង...»។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប៕




© រក្សាសិទ្ធិដោយ thmeythmey.com