កីឡាជាតិ
ជាតិ
កម្ពុជា​​ដណ្តើម​បាន​​មេដាយ​​ចំនួន៨ ពី​«Genius Olympiad 2015» ​ដែល​​ធ្វើនៅ​​អាមេរិក​
27, Jun 2015 , 8:51 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុកក្រសួងអប់រំ
រូបភាព៖ ហ្វេសប៊ុកក្រសួងអប់រំ
មេដាយមាស ប្រាក់ និង​សំរឹទ្ធិ សរុប​ចំនួន៨ បាន​ធ្លាក់​មកលើ​សិស្ស​តំណាង​ព្រះ​កម្ពុជា​ចំនួន៨រូប ក្នុងចំណោម១០រូប​នៃ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ដណ្ដើមបាន​ពី​កម្មវិធី​ប្រកួតប្រជែង​ការសរសេរ​គម្រោង​ក្នុង​ក្របខ័ណ្ឌ​សាលា​អន្តរជាតិ​កម្រិត​វិទ្យាល័យ​លើ​ប្រធានបទ​បរិស្ថាន «Genius Olympiad 2015»។


 
កម្មវិធី​ប្រកួតប្រជែង​នេះ  បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១៤ខែមិថុនា ដល់​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ នៅ​សាកលវិទ្យាល័យ​រដ្ឋ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ដោយមាន​ប្រទេស​ចំនួន៦៥ចូលរួម​ប្រកួតប្រជែង។ 
 
មេដាយ​ទាំង៨ដែល​ទទួលបាន​មាន ផ្នែក​វិទ្យាសាស្ត្រ សិល្បៈ និង​ផ្នែក​ធុរកិច្ច។ ផ្នែក​វិទ្យាសាស្ត្រ​កម្ពុជា​ទទួលបាន​មេដាយមាស​ចំនួន២ និង​សំរឹទ្ធ២ ចំណែក​ផ្នែក​សិល្បៈ ទទួលបាន​មេដាយប្រាក់​ចំនួន២ និង​ផ្នែក​ធុរកិច្ច​ទទួលបាន​មេដាយប្រាក់​ចំនួន២ ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com